ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​សុក្រ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ប្រគល់​សារតាំង នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​អបអរសាទរ​ចំពោះ​លោកជំទាវ​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​នូវែ​លសេ​ឡង់​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​ចាត់ទុក​វត្តមាន​របស់​លោកជំទាវ​នៅពេល​នេះ​ថា​នឹង​រួមចំណែក​ដល់​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​នូវែល​សេឡ​ង់​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​បាន​សម្ដែង​នូវ​ការ​អរគុណ​សម្ដេច​តេជោ​ដែល​បាន​បានអនុញ្ញាត​ឱ្យ​លោកជំទាវ​ចូល​ជូន​សារតាំង​និង​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ លោកជំទាវ​បាន​សម្ដែង​នូវ​ក្តីពេញចិត្ត​ចំពោះ​ទំនាក់ទំនងដ៏​ល្អ​រវាង​កម្ពុជា និង​នូវែល​សេឡ​ង់​ដែល​កំពុងតែ​ឈាន​ទៅ​មុខ​។ លោកជំទាវ​បាន​ឆ្លៀត​កោតសរសើរ​ចំពោះ​
​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ដោយ​លោកជំទាវ​បាន​រំលេច​ថា កាលពី​២០​ឆ្នាំ​មុន​លោក​ជំទាវ​បាន​អញ្ជើញ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជាមួយ​ស្វាមី ហើយ​២០​ឆ្នាំ​ក្រោយ​លោក​ជំទាវ​បាន​មក​ដល់​ប្រទេស​កម្ពុជា​សារជាថ្មី ដែល​លោក​ជំទាវ​បានបញ្ជាក់​ថា លោក​ជំទាវ​មិន​គួរ​ឱ្យ​ជឿ​ថា​កម្ពុជា​អាច​អភិវឌ្ឍ​លឿន​រហ័ស​មកដល់​បច្ចុប្បន្ន​នេះ​ទាល់តែសោះ លោកជំទាវ​បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា​។

​លោកជំទាវ​ក៏បាន​លើកឡើង​ថា កម្ពុជា​គឺ​មាន​ភាព​ធន់​ខ្លាំងណាស់​ដែល​គួរឱ្យ​សរសើរ​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​មួយ​នេះ បន្ថែម​ពីលើ​នេះ នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លោកជំទាវ​បាន​លើកឡើង​ថា នូវែ​លសេ​ឡង់ តែងតែ​ជួយ​ដល់​កម្ពុជា​នៅ​ពេល​កន្លងមក ជាពិសេស​គឺ​ការ​បោសសម្អាត​មីន និង​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​នូវែ​លសេ​ឡង់ ដែល​មក​ដល់ពេលនេះ​មាន​និស្សិត​កម្ពុជា​ប្រមាណ ១០០០​នាក់ បាន​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​នូវែ​លសេ​ឡង់​។​

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​លោក​ជំទាវ ជាពិសេស​គី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​នូវែ​លសេ​ឡង់
​ហើយ​សម្ដេច​បាន​អរគុណ​ចំពោះ​នូវែ​លសេ​ឡង់ ដែល​តែងតែ​ចូលរួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នា​ពេលកន្លងមក ជាពិសេស​គឺ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​របស់​កម្ពុជា ហើយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​ក៏​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គួរ​សិក្សា​ជាមួយ​គ្នា ទៅលើ​ចំណុច​ណា​ដែល​អាច​មាន​សក្តានុពល នៅក្នុង​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​នូវែ​លសេ​ឡង់ ឱ្យ​កាន់តែ​រីកចម្រើន ទន្ទឹម​នោះ សម្ដេច​បាន​សង្កត់ធ្ងន់​ទៅលើ​ចំណុច​ទាក់ទង​ទៅ​នឹង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការវិនិយោគ ដែល​ជា​ចំណុច​ស្នូល​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

​សម្ដេច​បាន​សម្ដែង​នូវ​ក្តីរីករាយ​នៅពេល​ដែល​ឃើញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​នូវែ​លសេ​ឡង់ កាន់តែ​កើនឡើង បើទោះបីជា​មាន​ចំនួន​តិច ក៏ប៉ុន្តែ​មាន​ការកើនឡើង ហើយ​សម្ដេច​ចង់​ឃើញ​អ្នកវិនិយោគ​របស់​នូវែ​លសេ​ឡង់​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកជំទាវ​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល