ក្រចេះ ៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អមដំណើរដោយ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ព្រមទាំងអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រឡាយស្តុកទឹក ស្ថិតនៅក្នុងឃុំដា ស្រុកចិត្របុរី ដើម្បីធាបានការទប់ទឹកពីជំនន់ទឹកភ្លៀង និងលទ្ធភាពស្តុកទឹករក្សាទុកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងរដូវប្រាំង ចំនួន៤ឃុំ ស្មើ១០ភូមិក្នុងស្រុកចិត្របុរី ៕








