ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​

​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា បាន​ចាត់តាំង​លោក រឿន សូ​ម៉ា​នី​ន ប្រធាន​ប្រជា​ការពារ​សង្កាត់ ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ចុះ​អនុវត្ត​ការងារ​បន្ទាន់​នៅ​ក្នុង​មូលដ្ឋាន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នា​រសៀល​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ប្រជា​ការពារ​សង្កាត់​បាន​ចុះ​ពិនិត្យ​តាម​ដងផ្លូវ តំបន់​ប្រឡាយ និង​តាម​មាត់​លូ​ដែល​មាន​សភាព​កកស្ទះ​ដោយសារ​សំរាម និង​កាក​សំណល់​ដែល​ហូរ​តាម​ទឹកភ្លៀង​។ ការកកស្ទះ​ទាំងនេះ​បានធ្វើឱ្យ​ទឹកភ្លៀង​មួយចំនួន​ហូរ​យឺត និង​បង្ក​ការដក់​ទឹក​នៅ​តាម​ផ្លូវ​ក្នុង​មូលដ្ឋាន​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្លាំង​ប្រជា​ការពារ​បាន​ចុះ យក​សំរាម និង​កាក​សំណល់​ចេញ​ពី​មាត់​លូ ប្រឡាយ និង​កន្លែង​ដែល​មាន​ការកកស្ទះ ព្រមទាំង​សម្រួល​ផ្លូវទឹក ដើម្បី​ឱ្យ​ទឹកភ្លៀង​អាច​ហូរ​ចេញ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។​
​សកម្មភាព​នេះ គឺជា​ការងារ​ប្រចាំ​ក្នុង​ការថែរក្សា​អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្នុង​រដូវវស្សា ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​ឱ្យ​មាន​ទឹក​ដក់ ឬ​ទឹក​លិច​តាម​តំបន់​មួយចំនួន ប្រសិន​បើ​ប្រព័ន្ធ​លូ និង​ប្រឡាយ​មាន​ការកកស្ទះ​។​

​ការចុះ​អន្តរាគមន៍​បាន​ជួយ​សម្រួល​ដល់​លំហូរ​ទឹកភ្លៀង កាត់បន្ថយ​ការដក់​ទឹក​លើ​ផ្លូវ និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​មូលដ្ឋាន​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​លោក សន សុិន ចៅសង្កាត់​គោក​រកា តែង​យកចិត្តទុកដាក់​លើ​ការងារ​សម្អាត​បរិស្ថាន សណ្តាប់ធ្នាប់​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការរៀបចំ​ប្រព័ន្ធ​បង្ហូរទឹក និង​ការបង្ការ​ការកកស្ទះ​ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ អាជ្ញាធរ​សង្កាត់​គោក​រកា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​អនាម័យ និង​បរិស្ថាន ដោយ​មិន​ត្រូវ​បោះ​សំរាម​ចូល​ប្រឡាយ ប្រព័ន្ធ​លូ ឬ​តាម​មាត់​លូ ព្រោះ​សំរាម​អាច​បង្ក​ការកកស្ទះ​ប្រព័ន្ធ​បង្ហូរទឹក និង​បង្ក​ឱ្យ​មាន​ទឹក​ដក់ ឬ​ទឹក​លិច​ផ្លូវ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​សកម្មភាព​របស់​កម្លាំង​ប្រជា​ការពារ​សង្កាត់​នៅ​រសៀល​ថ្ងៃនេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​សង្កាត់ ក្នុង​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ជាក់ស្តែង និង​ការចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន ដើម្បី​រួមចំណែក​ធ្វើឱ្យ​មូលដ្ឋាន​សង្កាត់​គោក​រកា មាន​សុវត្ថិភាព ស្អាត និង​មាន​ភាពងាយស្រួល​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល