ទាន់ហេតុការណ៍
ទឹកចិត្ត​សប្បុរសធម៌​! លោក ម៉ៅ ហ៊ាន ឧបត្ថម្ភ​ថវិកា​ទិញ​កង់ និង​សម្ភារៈ​សិក្សា ជូន​កូនៗ លោក សុវណ្ណ​រាជ រតនា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ - ​បែកធ្លាយ​វីដេអូ សង្ស័យ​មាន​ការ​លួច​ប្តូរ​សំបកបាវ​ស្ករស​ថៃ ដាក់​ស្លាក​វៀតណាម ដើម្បី​នាំចេញ​តាម​ផ្លូវទឹក នៅ​កំពង់ផែ​សេះស​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន ដែល​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​ - លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃ​ពុធ​១១​រោច ខែ​ភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ទី​៧ ខែតុលា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្តម ប៊ុន សា​វ៉ាន់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ចើញ​ជា​គណៈអធិបតី​ក្នុង​ពីធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃ​ក្រសួង​បរិស្ថាន លោក​អភិបាលរង​ខេត្ត តំណាង​កងកម្លាំង​ទាំង​៣ លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​/​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលក្រុង​ស្រុក​ទាំង​៨ លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​វត្តមាន​ប្រមាណ​១៥០​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងថា ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ក្រោម​ការដឹកនាំ របស់លោក កើត សារឿ​ន ជា​ប្រធាន​មន្ទីរ ក្នុង​រយៈពេល ១៤​ឆ្នាំ កន្លងមកនេះ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ធ្វើការ​គ្រប់គ្រង​ដឹកនាំ​អង្គភាព ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន ប្រកបដោយ​ភាពសុខដុមរមនា និង​ចូលរួម​ចំណែក​យ៉ាងសកម្ម ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការផ្តល់​សេវា​បរិស្ថាន ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្ត ជាពិសេស​ក្នុង​កិច្ចសហការ​ប្រតិបត្តិ​លើ​ការងារ​លើកកម្ពស់ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​បរិស្ថាន ធានាបាន​នូវ​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវ នៅ​ថ្នាក់ក្រោម​ជាតិ​បាន​ល្អប្រសើរ បម្រើឲ្យ​ផលប្រយោជន៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ការវិនិយោគ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​មូលដ្ឋាន ស្របតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​។ ទន្ទឹមនេះ​ក៏​សូម​ចូលរួម​អបអរសាទ​រលោក កើត សារឿ​ន ត្រូវបាន​រាជរដ្ឋាភិបាល​ស់ម្រេច​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​បរិស្ថាន​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។​

​ឯកឧត្តម​បន្ថែមថា ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដោយ​លោក ចាន់ ឈ​ន់ ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ ជំនួស​លោក កើត សាវឿន ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់ ហេ​ី​យ​ការប្រកាស​ចូល​កាន់​មុខតំណែង នាពេលនេះ គឺជា​ការតែងតាំង ប្រគល់​តួនាទី​ភារកិច្ច និង​ជា​ការផ្តល់​នូវ​ការទទួលខុសត្រូវ​មួយ​ថែម​ទៀត ដែល​តម្រូវ​ឲ្យ​សាមីខ្លួន​ត្រូវតែ​បញ្ចេញ​ឲ្យអស់​ពី​សមត្ថភាព លទ្ធភាព និង​ទេពកោសល្យ ដើម្បី​ធ្វើ​ឲ្យ​អង្គភាព​មាន​ការប្រែប្រួល​មុខមាត់​ថ្មី សំដៅ​ធានា​រ៉ាប់រង​បាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួលខុសត្រូវ​ចំពោះមុខ​ស្ថាប័ន និង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ ទៀត ទៅតាម​ការចាំបាច់ និង​ភាពជាក់ស្តែង ដែល​ក្រសួង និង​រដ្ឋបាល​ខេត្ត ប្រគល់ជូន ។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​មាន​ប្រសា​ន៍​គាំទ្រ​នូវ​រាល់​ចំណុច​មួយចំនួន​ដែល ឯកឧត្តម​អភិបាលខេត្ត​លើកឡើង នឹង​កំពុង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា ក្នុង​ក្របខណ្ឌ័​នៃ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ការពង្រឹង​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ឲ្យ​កាន់តែ​រឹងមាំ​។ ទន្ទឹម​នោះ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​តួនាទី​ភារកិច្ច ស្នូល​នៃ​មន្ទីរ​បរិស្ថាន ចំពោះ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈ ចម្រុះ និង ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ផ្តល់នូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ដែល​ទើប​ឡើង​កាន់​មុខតំណែង​ថ្មី ដើម្បី​អនុវត្ត​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន​ទទួលបាន​លទ្ធផល​ដូចជា ត្រូវ​គោរព​ឲ្យបាន​នូវ​ច្បាប់​យក​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ និង​អនុវត្ត​នូវ​គោលនយោបាយ​កម្មវិធី​ថ្នាក់ជាតិ ព្រមទាំង​បង្កើន​ការទំនាក់ទំនង​ឲ្យបាន​ល្អ ជាមួយ​ថ្នាក់ដឹកនាំ មន្ទីរ​/​អង្គភាព​ក្នុង​ខេត្ត ត្រូវ​បង្កើន​ចំណេះដឹង ពង្រឹង សាមគ្គី​ផ្ទៃក្នុង​ឲ្យបាន​ល្អ ក្នុង​ការដឹកនាំ​មន្ត្រី​ក្នុង​មន្ទីរ​របស់​ខ្លួន​ឲ្យបាន​ល្អ​ទៅ​អនាគត ដោយ​តម្កល់​ខ្ពស់​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល