ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន ដែល​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​

លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន ដែល​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក វ៉េង សង្វាត លោកស្រី គាន សុខ​ឃាន ព្រមទាំង​កូនៗ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ នៅក្នុង​សហគមន៍​អណ្ដូង​បួន និង​សហគមន៍​អណ្ដូង​៦ នៃ​សង្កាត់​គោក​រកា​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក វ៉េង សង្វាត លោកស្រី និង​កូនៗ បាន​នាំយក​អំណោយ​មនុស្សធម៌​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ១០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៥​គីឡូក្រាម ទឹកដោះគោ​ចំនួន ១​កេស និង​ថវិកា​ចំនួន ១០,០០០​រៀល ដើម្បី​ជួយ​សម្រាល​ការលំបាក និង​រួមចំណែក​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​សកម្មភាព​សប្បុរសធម៌​នេះ បាន​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់ ការចែករំលែក និង​ស្មារតី​សាមគ្គីភាព​ក្នុងសង្គម ព្រមទាំង​ជា​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ឱ្យ​មាន​ភាពកក់ក្ដៅ និង​មាន​កម្លាំងចិត្ត​ក្នុង​ការបន្ត​ជីវភាព​រស់នៅ​។​

​ក្នុង​នាម​រដ្ឋបាល​សង្កាត់​គោក​រកា និង​តំណាង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ១០០​គ្រួសារ លោក សន ស៊ិន បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​លោក វ៉េង សង្វាត លោកស្រី និង​កូនៗ ដែល​មានចិត្ត​សប្បុរស​ធម៌ និង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក សន ស៊ិន ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ និង​សូម​ជូនពរ​ដល់​លោក វ៉េង សង្វាត លោកស្រី គាន សុខ​ឃាន លោកស្រី កៀន សុ​ឃាន ព្រមទាំង​កូនៗ និង​ចៅៗ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ ជួបប្រទះ​តែ​សេចក្ដីសុខ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​សូម​ឱ្យ​ក្រុមគ្រួសារ​ជួបតែ​សុភមង្គល ភាព​ចម្រុងចម្រើន និង​វិបុលភាព​ជា​និរន្តរ៍​។​
​សូម​គោរព​ជូនពរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត​!៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល