ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

ទឹកចិត្ត​សប្បុរសធម៌​! លោក ម៉ៅ ហ៊ាន ឧបត្ថម្ភ​ថវិកា​ទិញ​កង់ និង​សម្ភារៈ​សិក្សា ជូន​កូនៗ លោក សុវណ្ណ​រាជ រតនា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​

ទឹកចិត្ត​សប្បុរសធម៌​! លោក ម៉ៅ ហ៊ាន ឧបត្ថម្ភ​ថវិកា​ទិញ​កង់ និង​សម្ភារៈ​សិក្សា ជូន​កូនៗ លោក សុវណ្ណ​រាជ រតនា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក ម៉ៅ ហ៊ាន បាន​បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ប្រពៃ ដោយ​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​សម្រាប់​ទិញ​កង់ និង​សម្ភារៈ​សិក្សា​មួយចំនួន ជូន​ដល់​កូនៗ​របស់លោក សុវណ្ណ​រាជ រតនា ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រៃធំ ស្ថិតក្នុង​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ការឧបត្ថម្ភ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​លោក​បណ្ឌិត ឃីម រដ្ឋា អគ្គនាយក​អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ ដើម្បី​ចូលរួម​ចែករំលែក​ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និង​ក្តី​អាណិតអាសូរ​ចំពោះ​ក្រុមគ្រួសារ​ដែល​កំពុង​ជួប​ប្រទះ​ការខ្វះខាត​ក្នុង​ជីវភាព ជាពិសេស​ការលំបាក​ក្នុង​ការផ្គត់ផ្គង់​មធ្យោបាយ​ធ្វើដំណើរ និង​សម្ភារៈ​ចាំបាច់​សម្រាប់​ការសិក្សា​របស់​កូនៗ​។​

​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ បាន​កើតចេញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក ម៉ៅ ហ៊ាន បន្ទាប់ពី​បាន​ឃើញ​ពី​ស្ថានភាព​ខ្វះខាត​របស់​លោក សុវណ្ណ​រាជ រតនា ដែល​មាន​តម្រូវការ​ថវិកា​ដើម្បី​ទិញ​កង់​ជូន​កូនៗ សម្រាប់​ធ្វើដំណើរ​ទៅ​សាលារៀន ព្រម​ទាំង​សម្ភារៈ​សិក្សា​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការសិក្សា​រៀនសូត្រ​។​
​សកម្មភាព​មនុស្សធម៌​នេះ មិន​ត្រឹមតែ​ជា​ការជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការលើកទឹកចិត្ត​ដល់​កុមារ​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ មាន​ក្តីសង្ឃឹម និង​បន្តដំណើរ​ទៅរក​អនាគត​ដ៏​ល្អ​ប្រសើរ​ផងដែរ​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ឃីម រដ្ឋា ក៏​បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ម៉ៅ ហ៊ាន ដែល​មាន​ទឹក​ចិត្តសប្បុរស​ធម៌ ចេះ​ជួយ​យកអាសា​អ្នក​ជួប​ការលំបាក និង​ចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​តាមរយៈ​ការជួយ​ដល់​កុមារ​ដែល​មាន​តម្រូវការ​ចាំបាច់​។​

​សកម្មភាព​ចែករំលែក​នេះ គឺជា​គំរូ​ដ៏​ល្អ​នៃ​ការចូលរួម​ជួយ​គ្នា​ក្នុងសង្គម និង​បង្ហាញឱ្យឃើញថា ទឹកចិត្ត​សប្បុរសធម៌ ទោះ​តិច​ឬ​ច្រើនក្តី ក៏​អាច​បង្កើត​ស្នាមញញឹម និង​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​បាន​ដែរ​។​

​សូម​គោរព​ជូនពរ​លោក ម៉ៅ ហ៊ាន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ សេចក្ដីសុខ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​បន្ត​ទទួលបាន​ពរជ័យ​ក្នុង​ការប្រកប​កិច្ចការ​សប្បុរសធម៌​ជានិច្ច​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល