ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

រោងចក្រ​ធំៗ​ចំនួន ៥ បង្ហូរទឹក​កខ្វក់​ចូល​ប្រឡាយ​សាធារណៈ ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ២​ស្រុក យ៉ាងធ្ងន់ធ្ងរ​! ប្រជាពលរដ្ឋ​ទទួច​ស្នើសុំ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ និង​លោក ចាន់ ថេត​ឋានរ​:​មេត្តា​ចុះ​ចាត់វិធានការ​ជាបន្ទាន់​

រោងចក្រ​ធំៗ​ចំនួន ៥ បង្ហូរទឹក​កខ្វក់​ចូល​ប្រឡាយ​សាធារណៈ ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ២​ស្រុក យ៉ាងធ្ងន់ធ្ងរ​! ប្រជាពលរដ្ឋ​ទទួច​ស្នើសុំ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ និង​លោក ចាន់ ថេត​ឋានរ​:​មេត្តា​ចុះ​ចាត់វិធានការ​ជាបន្ទាន់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ចំនួន​ពីរ​ស្រុក គឺ ភូមិ​ថ្មី ឃុំ​ភារី​មាន​ជ័យ ស្រុក​បសេដ្ឋ និង ភូមិ​ថ្មី ឃុំ​ស្ដុក ស្រុក​គងពិសី កំពុង​ជួបប្រទះ​នូវ​ទុក្ខលំបាក និង​ការប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​បញ្ហា​សារធាតុ​ពុល និង​ទឹកស្អុយ ដែល​បង្កឡើង​ដោយ​រោងចក្រ​ធំៗ​ចំនួន ៥​កន្លែង ស្ថិតនៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភារី​មាន​ជ័យ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាននាំគ្នា​បង្ហូរទឹក​ក​ខ្វក់​ចូលទៅ​ក្នុង​ប្រឡាយ​សាធារណៈ​ដោយ​គ្មាន​ការកែច្នៃ​ត្រឹមត្រូវ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ដែល ក្រសួង​បរិស្ថាន ក្រោម​ការដឹកនាំ​យ៉ាង​សកម្ម​របស់ ឯកឧត្តម អ៊ាង សុផល្លែត កំពុង​តែ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​យុទ្ធនាការ​សម្អាត​បរិស្ថាន ដាំ​កូន​ឈើ​បង្កើត​ភាព​បៃតង ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ថែរក្សា​អនាម័យ និង​ស្រឡាញ់​បរិស្ថាន​ក្នុង​មូលដ្ឋាន​យ៉ាងសកម្ម​នោះ តែ​ចម្លែក​អី​… រោងចក្រ​ទាំង​៥​កន្លែង​នេះ បែរ​ជា​ហ៊ាន​ធ្វើ​សកម្មភាព​ផ្ទុយស្រឡះ ដោយ​បង្ក​ភាពកខ្វក់ និង​បំផ្លិចបំផ្លាញ​បរិស្ថាន​ក្នុង​មូលដ្ឋាន​យ៉ាងធ្ងន់ធ្ងរ​ទៅវិញ​!

​តាម​ការរាយការណ៍ និង​ការឈឺចាប់​របស់​ប្រជា​ពលរដ្ឋ​ផ្ទាល់​បាន​បញ្ជាក់​ឱ្យដឹងថា សកម្មភាព​អនាធិបតេយ្យ​នៃ​ការបង្ហូរ​ទឹក​កខ្វក់​ពី​សំណាក់​រោងចក្រ​ធំៗ​ទាំងនោះ មិនមែន​ទើបតែ​កើត​ឡើង​ថ្មីៗ​នោះទេ គឺ​វា​បាន អូសបន្លាយ​យូរ​ឆ្នាំ​មកហើយ ដោយ​គ្មាន​ចំណាត់ការ​តឹងរ៉ឹង​ឡើយ​។ បច្ចុប្បន្ន ស្ថានភាព​បាន​ធ្លាក់​ដល់​កម្រិត​អាសន្ន ដោយសារ​៖
ជះក្លិន​ស្អុយរលួយ​សាយភាយ​ពេញ​បរិយាកាស ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ហូបចុក និង​ការ​សម្រាន្ត​របស់​ប្រជាពលរដ្ឋ​។​

​ទឹក​ប្រឡាយ​សាធារណៈ​ប្រែក្លាយជា​ខ្មៅ​ស្រអាប់ និង​ស្អុយរលួយ ដែល​បណ្តាល​ឱ្យ ត្រី​ងាប់ និង​ពុល​ហើមពោះ​អណ្តែត​ពេញ​ប្រភពទឹក យ៉ាង​គួរឱ្យ​បារម្ភ​។​

​ជុំវិញ​បញ្ហា​បុក​ឈាម​នេះ ប្រជាពលរដ្ឋ​ទទួច​ស្នើសុំ យ៉ាងទទូច​ជាបន្ទាន់​ទៅកាន់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង លោក ចាន់ ថេត​ឋានរ​: ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​រោងចក្រ​ធំៗ​ទាំង​៥​កន្លែង​នោះ ដើម្បី​សង្គ្រោះ​បរិស្ថាន សុខមាលភាព និង​ស្រប​តាម​គោលនយោបាយ​បៃតង​របស់​ក្រសួង​បរិស្ថាន​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ កំពុង​សង្ឃឹមទុក​ចិត្ត​យ៉ាង​មុតមាំ​លើ​កិច្ច​អន្តរាគមន៍​ដ៏​ក្តៅគគុក និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន ក្នុង​ការជួយ​សង្គ្រោះ​ពួក​គាត់​ពី​ទុក្ខលំបាក​នេះ​ជាបន្ទាន់ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល