ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

ពិធីបុណ្យ​ទក្ខិណានុប្បទាន​ខួប​គម្រប់ ៥០​ឆ្នាំ និង​ដារ​ពិស្តារ​ឧទ្ទិស​មហាកុសល​ជូន​វិញ្ញាណក្ខន្ធ​ជូន កុមារា ហ៊ុន កំសត់

ពិធីបុណ្យ​ទក្ខិណានុប្បទាន​ខួប​គម្រប់ ៥០​ឆ្នាំ និង​ដារ​ពិស្តារ​ឧទ្ទិស​មហាកុសល​ជូន​វិញ្ញាណក្ខន្ធ​ជូន កុមារា ហ៊ុន កំសត់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​កត្តិក ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ មុន្នី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុស​ចៅស្រី ជា​ក្រុម​គ្រួសារ បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន រំលឹក​ខួប​គម្រប់ ៥០​ឆ្នាំ នៃ​មរណភាព​កុមារា ហ៊ុន កំសត់ ដែល​ជា​បុត្រ​ប្រុស​ច្បង របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​រៀបចំ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មាន​ការ​ថ្វាយ​ប្រគេន​ទេយ្យទាន និង​យាង​និមន្ត​សម្ដេចព្រះ​មហាសុមេធាធិបតី​កិត្តិ​បណ្ឌិត អំ លឹម ហេង សម្ដេច​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះពុទ្ធ​ជ័យ​មុន្នី​បណ្ឌិត ឃឹម សន ព្រះសង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មន្ត្រី​សង្ឃ​សរុប​៧​ព្រះ​អង្គ​សូត្រមន្ត បង្សុកូល ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កុមារា ហ៊ុន កំសត់ សូម​បាន​ទៅកាន់​សុគតិភព​។​

​រយៈពេល​៥០​ឆ្នាំ គឺជា​ពេលវេលា​ដ៏​យូរអង្វែង ដែល​កន្លងផុត​ទៅ​តាម​ដំណើរ​នៃ​ជីវិត ប៉ុន្តែ​ការបាត់បង់​មនុស្ស​ជា​ទីស្រលាញ់ ជា​ពិសេស​ការបាត់បង់​កូនប្រុស​ច្បង​ក្នុង​គ្រួសារ គឺជា​ការចងចាំ​ដែល​មិនអាច​បំភ្លេច​បាន​។ ការ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប​នេះ មិន​ត្រឹមតែ​ជា​ការអនុវត្ត​តាម​គន្លង​ប្រពៃណី និង​ជំនឿ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការបង្ហាញ​ពី​ក្តី​នឹករលឹក សេចក្តីស្រលាញ់ និង​ចំណង​មនោសញ្ចេតនា​របស់​ក្រុមគ្រួសារ ដែល​នៅតែ​រក្សាទុក​ក្នុង​ដួងចិត្ត​ជានិច្ច​។​

​ក្នុង​បរិយាកាស​ប្រកប​ដោយ​សេចក្តីស្រលាញ់ និង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​នេះ ការអញ្ជើញ​ចូលរួម​របស់ សម្ដេច​តេជោ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុស​ចៅស្រី ជា​ក្រុម​គ្រួសារ គឺ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ចំណង​គ្រួសារ ការចងចាំ និង​ការគោរព​ចំពោះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ទោះបី​ពេលវេលា​បាន​កន្លងផុត​ទៅ​យូរ​ប៉ុណ្ណា​ក៏​ដោយ​។

​សូម​ឧទ្ទិស​មហា​កុសលផល​បុណ្យ​ដែល​កើតចេញ​ពី​ពិធី​បុណ្យ​នេះ ជូន​ដល់​វិញ្ញាណក្ខន្ធ​កុមារា ហ៊ុន កំសត់ សូម​បាន​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​តរៀង​ទៅ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល