ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ ការបំពេញ​កាតព្វកិច្ច​យោធា គឺជា​ការវិនិយោគ​ដើម្បី​ខ្លួនឯង​, ក្រុមគ្រួសារ និង​សង្គមជាតិ​

សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ ការបំពេញ​កាតព្វកិច្ច​យោធា គឺជា​ការវិនិយោគ​ដើម្បី​ខ្លួនឯង​, ក្រុមគ្រួសារ និង​សង្គមជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​យោធិន​កាតព្វកិច្ច វគ្គ​ដំបូង ឆ្នាំ​២០២៦ នៅ​សាលា​ហ្វឹកហ្វឺន​ការពា​រកោះ​ឆ្នេរ ក្នុង​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។​

​ថ្លែង​ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​យោធិន​កាតព្វកិច្ច ឆ្នាំ​២០២៦ នេះ ជា​ការអនុវត្ត​លើកដំបូង និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​។ ការ​កំណត់​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជា​ថ្ងៃ​បើក​វគ្គ​បណ្ដុះបណ្ដាល​យោធិន​កាតព្វកិច្ច​វគ្គ​ដំបូង​នេះ គឺ​ព្រោះថា ថ្ងៃនេះ  ​ម្យ៉ាង​ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ និង​ម្យ៉ាងទៀត ជា​ថ្ងៃកំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​។ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ការដាក់​ឱ្យ​អនុវត្ត​កាតព្វកិច្ច​យោធា គឺជា​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង​មូលធន​មនុស្ស​ក្នុង​វិស័យ​ការពារជាតិ ជាពិសេស​ការ​ដុសខាត់​ប្រាជ្ញា​ស្មារតី​របស់​យុវជន ដែលជា «​ប្រភព​ធនធាន​មនុស្ស​មិន​ចេះ​រីងស្ងួត​» ឱ្យ​មាន​មនសិការ​ស្នេហា​ជាតិ​មាតុភុមិ​, ចេះ​ស្រឡាញ់ និង​ការពារ​ជាតិ​មាតុភូមិ​, គោរព​ច្បាប់​, មាន​វិន័យ និង​ត្រៀម​ខ្លួន​ចូលរួម​បម្រើ​ជាតិ​នៅ​គ្រប់​កាលៈទេសៈ​។​

​សម្ដេច​ធិបតី បាន​គូសបញ្ជាក់​បន្ថែមថា រយៈពេល ២៤​ខែ នៃ​ការចូល​ជា​យោធិន​កាតព្វកិច្ច​នេះ នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្អូនៗ​ទាំងអស់ រួមមាន​៖ ១. ទទួលបាន​ឱកាស​បម្រើ​ជាតិ​មាតុភូមិ​, ២. ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​បន្ថែម ទាំង​ជំនាញ​ទន់ និង​ជំនាញ​រឹង ក្នុងអំឡុងពេល​ហ្វឹកហ្វឺន​, ៣. ទទួលបាន​ឱកាស​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ធនធាន​ដ៏​ល្អ​ក្នុង​សង្គម ប្រកប​ដោយ​វិន័យ​, ការទទួលខុសត្រូវ​, របៀបរបប​ការងារ និង​ភាព​ជា​អ្នកដឹកនាំ​, ៤. ទទួលបាន​ស្ថិរភាព​ការងារ​ក្នុង​អំឡុងពេល​បំពេញ​កាតព្វកិច្ច​យោធា​, និង ៥. មានឈ្មោះ​ក្នុង​បញ្ជី​យោធិន​បម្រុង​រហូតដល់​អាយុ ៤៥​ឆ្នាំ ព្រមទាំង​ទទួលបាន​អាទិភាព​ក្នុង​ការ​ក្លាយ​ជា​យោធិន​អាជីព ផ្អែក​លើ​ការ​ពិនិត្យ និង​វាយតម្លៃ ជាក់ស្ដែង​។​

​សម្ដេច​ធិបតី បាន​បន្តទៀតថា ការស្ម័គ្រចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធា គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ពីព្រោះ​ការបំពេញ​កាតព្វកិច្ច​យោធា គឺជា​កិត្តិយស​, មិនមែន​ជា​បន្ទុក ហើយ​មិន​ត្រូវ​ចាត់ទុកថា​ជា​ការចំណាយ​នោះទេ ប៉ុន្តែ​ជា​ការវិនិយោគ​ដើម្បី​ខ្លួនឯង​, ក្រុមគ្រួសារ និង​សង្គមជាតិ ក្នុងការ​ប្រែ​ក្លាយខ្លួន​ជា​ធនធាន​ដ៏​មាន​តម្លៃ​របស់​ជាតិ​។ សម្ដេច​ធិបតី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដល់​យោធិន​កាតព្វកិច្ច​ថា ចាប់ពី​ថ្ងៃនេះ​តទៅ សិក្ខាកាម​ទាំងអស់​នឹង​ចាប់ផ្តើម​ជីវិត​ថ្មី​មួយ ដែល​ទាមទារ​នូវ​ការគោរព​វិន័យ​ម៉ឺងម៉ាត់​, ការអត់ធ្មត់​ខ្ពស់​, ការតស៊ូ​ព្យាយាម និង​ភាព​ជា​ម្ចាស់​លើ​ខ្លួនឯង​ពិតប្រាកដ​។ យោធិន​កាតព្វកិច្ច​អាច​នឹង​ជួប​ការលំបាក​, ភាព​នឿយហត់ និង​ត្រូវ​ផ្លាស់ប្តូរ​របៀប​រស់នៅ​តាម​បែប​ធម្មតា មក​ជា​ជីវិត​ដែល​មាន​ការគ្រប់គ្រង និង​វិន័យ​តឹងរ៉ឹង​។ ប៉ុន្តែ​ប្អូនៗ​ត្រូវ​ចង​ចាំ​ថា មេរៀន​ជីវិត​ទាំងនេះ​នឹង​កសាង​ខ្លួន​យើង​ឱ្យ​ក្លាយជា​មនុស្ស​ថ្មី​ប្រកប​ដោយ​ភាពរឹងមាំ​, ទាំង​កម្លាំងកាយ ចិត្ត និង​ស្មារតី​, ជាពិសេស​ក្លាយ​ជា​សសរទ្រូង​ដ៏​រឹងមាំ​ពិតប្រាកដ​របស់​គ្រួសារ​, សង្គម និង​ជាតិ​មាតុភូមិ ស្រប​តាម​ពាក្យស្លោក «​យុវជន​រឹងមាំ កងទ័ព​រឹងមាំ ប្រទេសជាតិ​រឹងមាំ​»​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​តែងតែ​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​យោធិន​កាតព្វកិច្ច ទាំង​ក្នុង​អំឡុងពេល​ហ្វឹកហ្វឺន និង​ពេល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ជីវភាព​ដើម​វិញ​។ ក្នុងន័យនេះ​, សម្ដេច​ធិបតី​បាន​ណែនាំ​ដល់​យោធិន​កាតព្វកិច្ច​ទាំងអស់​ត្រូវ​ខិតខំ​ថែរក្សា​អត្តសញ្ញាណ​, គុណ​តម្លៃ​, កិត្តិយស និង​សេចក្តីថ្លៃថ្នូរ តាមរយៈ​ការបំពេញ​តួនាទី​ជា​កូន​ល្អ​, ពលរដ្ឋ​ល្អ​, បុគ្គលិក​ល្អ​, មន្ត្រីរាជការ​ល្អ និង​កងទ័ព​ល្អ ព្រមទាំង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចូលរួម​បម្រើ​ជាតិ​មាតុភូមិ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល