(ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦)
ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកបរិស្ថានយ៉ាងខ្លាំង បន្ទាប់ពីរោងចក្រផលិតទឹកអូសាវែល «មេសាប៊ូ» ដែលមានទីតាំងស្ថិតនៅ ភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រព្រឹត្តសកម្មភាព បំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរស់នៅ។
???? បញ្ហាប្រឈម និងផលប៉ះពាល់៖
* ការបង្ហូរទឹកស្អុយ៖ រោងចក្របានបង្ហូរទឹកសំណល់ ឬទឹកស្អុយចូលទៅក្នុងប្រភពទឹកសាធារណៈ ដែលធ្វើឱ្យខូចគុណភាពបរិស្ថានទឹក និងប៉ះពាល់ធ្ងន់ធ្ងរដល់ការអាស្រ័យផលធ្វើស្រូវរបស់ប្រជាពលរដ្ឋ។
* ការដុតសំរាម៖ សកម្មភាពដុតកាកសំណល់ ឬសំរាម បង្កជាផ្សែងពុល និងក្លិនអាក្រក់ ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។
???? ដើរផ្ទុយស្រឡះពីអនុសាសន៍រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖
សកម្មភាពអសកម្ម និងគ្មានការទទួលខុសត្រូវនេះ គឺ «ភ្គើនយ៉ាងខ្លាំង» និង «ដើរផ្ទុយស្រឡះ» ទៅនឹងអនុសាសន៍ និងយុទ្ធនាការដ៏មានតម្លៃរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែប្រឹងប្រែងជំរុញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សម្អាតបរិស្ថាន និងដាំកូនឈើដើម្បីបង្កើនភាពបៃតង។
⚖️ សំណូមពរ និងការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច៖
តាងនាមឱ្យសំឡេងប្រជាពលរដ្ឋរងគ្រោះ និងកង្វល់ផ្នែកបរិស្ថាន សូមគោរពស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពី៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ចាន់ ថេតថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ, អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ សូមមេត្តាចុះត្រួតពិនិត្យស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះរោងចក្រខាងលើ ដើម្បីការពារបរិស្ថាន សុខភាពសាធារណៈ និងធានាដល់ការអាស្រ័យផលស្រូវរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
???? ការរង់ចាំការបំភ្លឺ៖
អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ រក្សាជំហររង់ចាំជានិច្ច ក្នុងការទទួលយកការបកស្រាយបំភ្លឺ ការពន្យល់ ឬការឆ្លើយតបពីសំណាក់ ម្ចាស់រោងចក្រផលិតទឹកអូសាវែល មេសាប៊ូ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវភាពយុត្តិធម៌ វិជ្ជាជីវៈសារព័ត៌មាន និងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយជូនសាធារណជន ៕








