ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

ព្រៃផ្សៃ​ណាស់​អំណាច​ភ្លើង​ប្រច័ណ្ឌប្តី​ទាញ​ពូថៅ​កាប់​សម្លាប់​ប្រពន្ធ​ដាច់​.​ក​.​ធ្លាក់​ពីលើ​ស្មា​ហើយ​បន្ត​ទៅ​កាប់​អ្នកជិតខាង​ម្នាក់​ទៀត​ស្លាប់​ភ្លាមៗ​និង​ដេញ​កាប់​អ្នក​ផ្សេង​ទៀត​របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់​…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ធំ ÷ សាហាវ​ព្រៃផ្សៃ​ណាស់​អំណាច​ភ្លើង​ប្រច័ណ្ឌ​និង​ញាណ​ស្រា​. ស​.​ជាប្រចាំ​ប្តី​តិរិច្ឆាន​យក​ពូថៅ​មក​កាប់ច​ញ្ច្រាំ​ប្រពន្ធ​ដាច់ ក​.​ធ្លាក់​ពីលើ​ស្មា ហើយ​ពុះ​ទ្រូង​និង​ទាញ​ពោះវៀន​ចេញមកក្រៅ​បន្ថែម​ទៀត​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ និង​បន្តរ​ត់ទៅ​កាប់​អ្នកជិតខាង​បណ្តាលឲ្យ​ស្លាប់​ម្នាក់ទៀត​…​និង​រត់​ទៅ​កាប់​អ្នក​ផ្សេង​ទៀត រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ ….​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០១​ខែ​មករា​ឆ្នាំ​២០២២ ចំណុច​ភូមិ​ពន្លៃ ឃុំ​ចើងដើង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​

​ជនសង្ស័យ​ដែល​ជា​ឃាត​.​ក​.​ឈ្មោះ​ប៉ុស​.​ឡា​ប អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ​(​ត្រូវបាន​ឃាត់ខ្លួន​) …​ទី​១ ស្ត្រី​រងគ្រោះ​ត្រូវ​ប្រពន្ធ​ឈ្មោះ យ៉​ន អឿន អាយុ​៣០​ឆ្នាំ​(​ស្លាប់​)​មាន​ទីលំនៅ ភូមិ​.​ឃុំ​..​កើតហេតុ​ខាងលើ​…​បន្សល់ទុក​នូវ​កូន​២​នាក់ (​ស្រី​ទាំងពីរ​) កំព្រា​ឪពុកម្តាយ​..​ទី​២​ជនរងគ្រោះ​ឈ្មោះ​.​ពេជ្រ ហ៊ុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនសង្ស័យ​កាប់​ចំ​កញ្ចឹង​.​ក​.(​ស្លាប់​ក្រោម​ផ្ទះ​) មាន​ទីលំនៅ​.​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ទី​៣.​អ្នក​ដែល​រងរបួស​ទី​១​ឈ្មោះ កង​.​រិន​.​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​(​របួសធ្ងន់​)​ទី​២​ឈ្មោះ កែ​.​អំ​.​ភេទ​ស្រី​អាយុ​៧៦​ឆ្នាំ​(​របួសធ្ងន់​)​ទី​៣​ឈ្មោះ​ខាត់ ប្រេង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​(​របួសស្រាល​) ។​

​លោក​ទិត្យ សំណាង​ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​ខេត្ត​កំពង់ធំ បាន​ផ្តល់​ព័ត៌មាន​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម​ឲ្យ​ដឹងថា​:​ក្រោយពី​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​លោក​បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​និង​សហ​:​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​ធ្វើ​ការហ៊ុំព័ទ្ធ​ទីតាំង​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ។​

​ជនសង្ស័យ​អធិការនគរបាល​ស្រុក​បារាយណ៍​កសាង​សុំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការ នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​ចាត់​បន្ត​ទៅ​តាម​និតិ​វិធី​។​។

​ចំណែក​សាកសព​ជនរងគ្រោះ​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រងរបួស​ធ្ងន់​ស្រាល​សាច់ញាត្តិ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីពេទ្យបង្អែក​បារាយ​ណ៍ សន្ទុក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល