ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​កំពង់សៀម បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង បំពាន​បម្រាម​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​កូវី​ដ​១៩!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម ៖ ទោះបីជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​នានា​ចំពោះ​ការជួបជុំ​គ្នា​ច្រើន ពិសេស​ការជួបជុំ​ប្រព្រឹត្ត​អំពើ​ល្បែងស៉ីសង សេធ​គ្រឿង​ស្រវឹង​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ​។​

?.​យោងតាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​÷ ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់ឈ្មោះ វ៉ាន់ បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ខណៈ​ដែល​ចុះ​ថត​ឡាយ ត្រូវបាន​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ដេញ​វាយ​ទាញ​យក​កាមេរ៉ា ទូរស័ព្ទ ធ្វើឲ្យ​អ្នកសារព័ត៌មានរ​ត់​បាតជើង​សព្រាត​។​

?.​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​÷ ទីតាំង​ជល់​មាន់​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឡើយ គឺ​ស្ថិតនៅ​ចំ​ម្ងាយ​ពី​រង្វង់​មូល​៣០០០​ម៉ែត្រ ក្នុង ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​មាន​លេងល្បែង​ជល់​មាន់ និង​អាប៉ោង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

?.​ពាក់ព័ន្ធ​ករណី​នេះ សូម​រាយការណ៍​ជូន​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មេត្តា​ទទួល​ជ្រាប​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ភ័យខ្លាច ចំពោះ​ជំងឺឆ្លង​រាតត្បាត និង​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន​ដែល​បង្កឡើង​ដោយ អំពើ​អបាយមុខ​ល្បែងស៊ីសង​ខុសច្បាប់​។ ជាមួយគ្នា​នោះ ក៏​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល​ករណី​នេះ​ផង​ទាន​។
​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំពង់សៀម បាន​សំណូមពរ​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល ករណី​នេះ​ផង​ទាន​។
​សូម​មាន​វិធានការ​ចំពោះ​ពី​ទីតាំង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព​ផង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ក៏​ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល