ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

លោកស្រី អ៊ិន ស្រី​ម៉ៅ ចេះ​មន្ដអាគម​សន្តំ​ចិត្ត ធ្វើឱ្យ​មន្ត្រី​ជំនាញ ប្រចាំ​តំបន់ ងងុយដេក​អស់ ការដឹកជញ្ជូន​ឈើ​ពី​តំបន់ ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​មិន​រំខាន​សមត្ថកិច្ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រុម​ឈ្មួញ​ដឹកឈើ ដែល​គេ​ស្គាល់​ថា របស់​លោកស្រី អ៊ិន ស្រី​ម៉ៅ កំពុង​បញ្ចេញ​សកម្មភាព យ៉ាងសកម្ម ដោយ​មិន​រំខាន​លើ​ដែន​សកម្ម​កិច្ច មន្ត្រី​ជំនាញ សូម្បី​តែ​បន្តិច ។​

​លោក​ពិន ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​ព្រះវិហារ​
​ប្រហែល​ត្រូវ ថ្នាំ​សន្តំ អស់ហើយ​មើលទៅ ។

​លោក​នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ពិតជា​មាន​កាតព្វកិច្ច​ធំ ភ្លេច​តួនាទី របស់ខ្លួន បានជា​ទុក​បណ្តោយ អោយ​ឈ្មួញ​ឈើ ដុះ​ស្លែ បញ្ចេញ​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ ។​

​លោក ម៉ែន សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ដែល​ឬទេ​?​។​

​ប្រជាពលរដ្ឋ​និង​អង្គ សង្គម​ស៊ីវិល ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មួយចំនួន​បានឲ្យដឹងថា​÷ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងភូមិ​ភារកិច្ច សង្កាត់​ប៉ា​ល់ហាល ក្រុង​ព្រះវិហារ កំពុង​បញ្ចេញ ចំហាយ​ភាយៗ ហើយ ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ កំពុងតែ​បានដៃ ក្រោម​ឥទ្ធិពល របស់​លោកស្រី អ៉ិន ស្រី​ម៉ៅ​

​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស គូលែន​ព្រហ្ម​ទេព ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ យ៉ាង​រលូន​ព្រោះ​មានការ​គប់គិត បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។​

​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ គួរ​ចាត់វិធានការ ណាមួយ​ក្នុង​ការបង្ក្រាប បទល្មើស ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ ខុសច្បាប់ ទាំងនោះ ក្រុមការងារ​អ្នកសារព័ត៌មាន​យើង រងចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​ពេល​ម៉ោង​ធ្វើការ តាម​របប​អ្នកសារព័ត៌មាន សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល