ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

សង្វៀន​ប្រជល់មាន់​និង​បៀ​អាប៉ោង​ខុសច្បាប់​ដ៏​ធំ​មួយ​កន្លែង​កំពុងបើក​ឱ្យ​មនុស្ស​ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង បែ​ជា​សមត្ថកិច្ច​មើលមិនឃើញ​…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តតាកែវ​៖ លោក នី ជា​មន្ត្រីប៉ូលិស​ម្នាក់​កំពុង​បើក​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយ​កន្លែង​ស្ថិតនៅ ភូមិ​ដកម៉ៃ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ កំពុងតែ​បើក​ដំណេីរ​ការលេង​យ៉ាង​គក្រឹកគក្រេង មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ចុះ​ណែនាំ និង​បង្ក្រាប​នោះឡើយ​។​

​បើទោះបីជា​អ្នកសារព័ត៌មាន​ខ​ល​ទូរ​សព្ទ័​រាយការណ៍​យ៉ាងណាក្តី លោក វរៈសេនីយ៍ឯក ឃុត ភិន អធិការ​ស្រុក​ទ្រាំង ក៏​នៅតែ​មិន​ចុះ​បង្ក្រាប មិនដឹងថា មាន​ខ្នង​អាង​ខ្សែ​ធំ​ខាង​ណា​នោះ​ទេ​។​
​យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ម្ចាស់ សង្វៀន​មាន់ បាន​ឈ្មោះ នី ជា​មន្ត្រី​ប៉ូលីស បើក​ឲ្យ លេង​ទីលាន​ប្រជល់មាន់​ដោយមាន​ក្រុម​ញៀន​ល្បែង​សម្រុកចូល​លេង​ពពា​ក់ព​ពួន​គ្នា ដូច​ទឹកបាក់​ទំនប់​អញ្ជឹង​។​

​ដោយ​ភាគច្រើន​មិន​មាន​ពាក់​ម៉ាស​ការពារ​ជំងឺ​ឆ្លងកូវី​ដ បម្លែង​ថ្មី​នោះឡើយ ខណៈ​ជំងឺ​នេះ នូវ​មិនទាន់​សាបរលាប​នៅឡើយ ឯ​ជំ ងឺ​ឆ្លង​ប្រភេទ​ថ្មី​ក៏​កំពុងតែ​កើតមានឡើង​ដ៏​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ​នោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ខាងលើ​បានឲ្យដឹងថា ម្ចាស់​ទីតាំង រូប​នេះ​ទំនង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​នៅ​ពីក្រោយ ហើយ​មើលទៅ បានជា​ថ្លើមធំ​បើក​ឲ្យ​លេងល្បែង ដោយ​មិន​ខ្វល់ ពី​ចំណាត់ការ ឬ​ការរំខាន ដល់​អ្នក​ជ​ជិតខាង​ហើយ​ម្យ៉ាងវិញទៀត បង្ក​សម្លេង​សប្បាយ​ស្រែក​ទ្បូ ទ្បា ហូ​កញ្ជ្រៀវ​កងរ​រំពង​ក្នុង​មូលដ្ឋាន​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការព្រួយបារម្ភ និង​ការភ័យខ្លាច កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​មាន​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី និង​ជំពាក់​បំណុល​គេ ជុំ​ទិស​បង្ក​ជា​បញ្ហា​អសន្តិសុខ​សង្គម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល