ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​
0

លោក​វ​រៈ​សេនីយ៍​ឯក ព្រះ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​កងកម្លាំង​ជំនាញ​ស្រុក​កៀនស្វាយ​និង​កម្លាំង​ប៉ុស្តិ៍​ឈើ​ទាល​ស្រុក​កៀនស្វាយ​បង្ក្រាប​ករណីៈ​លួច និង​ទទួល​ផល​ចោរកម្ម និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កៀនស្វាយ​: ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ ​លោក​វ​រៈ​សេនីយ៍​ឯក ព្រះ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​កងកម្លាំង​ជំនាញ​ស្រុក​កៀនស្វាយ​និង​កម្លាំង​ប៉ុស្តិ៍​ឈើ​ទាល​ស្រុក​កៀនស្វាយ​បង្ក្រាប​ករណីៈ​លួច និង​ទទួល​ផល​ចោរកម្ម និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២​វេលា​ម៉ោង​៩​នឹង​៣០​នាទី​។​ ​នៅ​ចំណុច​ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​មាន​ចំនួន​០៧​នាក់​:
១/​ឈ្មោះ​សូ សំអ៊ន ហៅ វី ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ។​
២/​ឈ្មោះ អ៊​ន ស្រ៊ា​ន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
៣/​ឈ្មោះ​ស៊ីម សំបូរ ហៅ ឌុ​ន ភេទ ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
៤/​ឈ្មោះ ចិះ ភារុណ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បណ្តុះ​អាសន្ន​ភូមិ ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។
៥/​ឈ្មោះ​សំរិទ្ធ ប៊ុន​ណា ហៅ ពេទ្យ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ​មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​។​
៦/​ឈ្មោះ ត្រា​យ សម្ជស្ស ហៅ​ភ័ស ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​
៧/​ឈ្មោះ​ឡា​ច ម៉េង​លាង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ព្រែក​ឃ្លោក ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​រត់គេចខ្លួន​)​។​

វត្ថុតាង រួមមាន​:​ចំនួន​៨​គ្រឿង ​ម្ស៉ៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យ​ថា​សា​ធាតុ​ញៀន​មួយចំនួន រួម​មាន​ក​ភ្លើង​ជ័យ​ព័ណ៌​ខ្មៅ​មួយ​ដើម នឹង​សំភារៈ​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយចំនួនទៀត​។​

នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៍​ស្រុក​កៀនស្វាយ សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឈើទាល ប៉ុស្តិ៍​កំពង់ស្វាយ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ នឹង​កម្លាំង​អធិកា​រខណ្ឌ័​ច្បារអំពៅ បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា ឆក់ លួច ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​១១០ យ៉ាងសកម្ម ជា​លទ្ធផល​ក៏​ឃាត់​បាន​មុខសញ្ញា​នឹង​បក្សពួក​ខាងលើ រូ​ម​ជាមួយ​វត្ថុតាង​ពាក់​ពន្ធ័​បទល្មើស យក​មក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​ឈើទាល​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ត្រា​យ សម្ជស្ស ហៅ​ភ័ស ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​បាន​ទទួលយក​ម៉ូតូ​ចំនួន ០៣​គ្រឿង ពីរ​ឈ្មោះ ឡា​ច ម៉េង​លាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ព្រែក​ឃ្លោក ឃ៉ំ​ព្រែក​ឃ្លោក ស្រុក​ស្អាង ខេត្ត​កណ្តាល ។

​ក្រោយពី​សាកសួរ​រួច ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុតាង​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​។​
​នាយក​រដ្ឋបាល គេហទំព័រ​រស្មី​ស្ទឹងត្រង់​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល