ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​
0

ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នា​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់ខ្លួន ក្រោម​គណៈអធិបតី ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជំរុញ​ដល់ អធិការ​នគរបាល​ក្រុង​-​ស្រុក និង​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រើប្រាស់​តាម​ភាពចាំបាច់​ផ្សេងៗ ពិសេស​បម្រើ​ដល់​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។ ក្រៅពីនេះ អាជ្ញាធរ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​លើ​កិច្ច​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យ​ល្អ​បំផុត ដោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​បន្ត​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម​បាន​បន្ថែមថា ក្រៅពី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​រក្សា​ឱ្យបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រក្សា​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ដល់​ថ្នាក់ដឹកនាំ​ឱ្យបាន​ល្អ​ប្រសើ​រ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ទៅ​លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​ទទួល​បាន​លទ្ធផល​ល្អ ហើយក៏​ជា​មោទនភាព​ដែល​យើងទាំងអស់គ្នា បាន​ខិតខំ​អនុវត្តន៍​ការងារ​តាម​ផែនការ​ធ្វើ​ឱ្យ​ខេត្ត​កណ្តាល មាន​ការអភិវឌ្ឍ រីកចម្រើន ព្រមទាំង​បាន​កសាង​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ដើម្បី​បន្ត​ការងារ​ដឹកនាំ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត នឹង បន្ត​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បន្ត​ទៀត ក្នុងន័យ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ខិតខំ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់​សភាព​ការណ៏ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​នេះ​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​បាន​លើកយក​របៀបវារៈ​សំខាន់ៗ​ចំនួន​១០ មក​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ ពិនិត្យ​ពិភាក្សា និង​អនុម័ត ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​ការងារ​របស់​បណ្ដា​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល