ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

លោក ហោ គន្ធា នាំយក​បច្ច័យ​របស់​ឯក​ឧត្ដម ខៀវ កាញារីទ្ធ ជូន​គ្រួសារ​សព​ចាងហ្វាង​គេហទំព័រ តេជៈ​បារមី​វិហារ​សួគ៌​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា និង​សហការី បាន​នាំយក​បច្ច័យ​របស់​ឯក​ឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ ព្រមទាំង​សប្បុរសជន​ចំនួន ៦២១ ដុល្លារ​អាមេរិក ជូន​គ្រួសារ​សព និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​ភរិយា​លោក នី សុផាន់​ណា ចាងហ្វាង​គេហទំព័​រតេជៈ​បារមី​វិហារ​សួគ៌ ទទួលមរណៈភាព ដោយ​ជម្ងឺ​មហា​រី​សុដន់​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដែល​បន្សល់​ទុក​កូនស្រី ទើបតែ​មាន​អាយុ​០៦​ខែ​ម្នាក់ ។​

​លោក​ប្រធាន​សមាគម​សូម​សម្ដែង​ការសោកស្ដាយ​ចំពោះ​គ្រួសារ​សព ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ភរិយា​ដ៏​ល្អ​ម្ដាយ​ដ៏​ល្អ​ជា​រៀង​រហូត​ហើយ ។​

​លោក នី សុផាន់​ណា ពិតជា​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ពន់ពេក ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដែលមាន​ឯកឧត្ដម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ព្រមទាំង​ឯកឧត្ដម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ពោល​គឺ​ជា​និច្ចកាល ឯកឧត្តម​រដ្ឋមន្ត្រី​មិន​ដែល​មើលរំលង ពី​ទុក្ខលំបាក​របស់​អ្នកសារព័ត៌មាន​ទោះ​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​មិន​ថា​អង្គភាព​តូច​ឬ​អង្គភាព​ធំ​នោះ​ទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល