ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កម្មវិធី ជួបជុំ​អាហារ​សាមគ្គី យុវជន​សារព័ត៌មាន និង​ប្រគល់​ពានរង្វាន់​អ្នកកាសែត​ឆ្នើម ឆ្នាំ​២០២២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កម្មវិធី ជួបជុំ​អាហារ​សាមគ្គី យុវជន​សារព័ត៌មាន និង​ប្រគល់​ពានរង្វាន់​អ្នកកាសែត​ឆ្នើម ឆ្នាំ​២០២ ជា​ការលើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ក្នុង​រយៈពេល​កន្លងមក​នេះ និង​មាន​ស្នាដៃ​ល្អ ត្រូវបាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា រៀបចំ​ជា​ពិធី​ជួបជុំ​អាហារ​សាមគ្គី​យុវជន សារព័ត៌មាន និង​ប្រគល់​ពានរង្វាន់​អ្នកកាសែត​ឆ្នើម​២០២២ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នា​សាល ដឹ ហ្គ្រេ​ន ធឺ​រេស ខណ្ឌ​ទួលគោក ក្រោម​អធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​បន្ទាប់​ពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​អោយ​អ្នកសារព័ត៌មាន​ទាំងអស់ បន្ត​ប្រឹងប្រែង​ពង្រឹងសមត្ថភាព វិជ្ជាជីវៈ និង​បំពេញ​កិច្ចការងារ​ប្រកប​ដោយ​ក្រ​មសិល​ធម៌​ខ្ពស់​រួចមក លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា បាន​ធ្វើ​របាយការណ៍​ជម្រាបជូន​ថា កាល​ពី​កំឡុង​ខែ​មិនា​កន្លងមកនេះ សមាគម​បាន​រៀបចំ វគ្គ​បណ្តុះបណ្តាល ជូន​អ្នកសារព័ត៌មាន និង​យុវជន​ចំនួន ២៨៧​នាក់ មាន​រយៈពេល​៣ និង​បាន​បន្ត​ធ្វើ​កម្មសិក្សា​ចុះ​តាម​បណ្តា​ខេត្ត រយៈពេល ១៤​ថ្ងៃ ក្នុង​ខែ​មេសា ឆ្នាំ​២០២២ ក្នុង​នោះ​សិក្ខាកាម (​ស្រី​ចំនួន ៨៧​នាក់ និង​ប្រុស ២០០​នាក់​)​។​

​សម្រាប់​ឱកាស​នៃ​ពិធី​ជួបជុំ​អាហារ​សាមគ្គី នាពេលនេះ មាន​ការអញ្ជើញ​ចូលរួម ភ្ញៀវ​ជា​អ្នកសារព័ត៌មាន ចំនួន​៣៩៤​នាក់ មកពី​បណ្តា​អង្គភាព​ចំនួន ៤២​អង្គភាព និង​ភ្ញៀវកិត្តិយស​ជាង​១០០​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ហោ គន្ធា តំណាង​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​បង្កើត​វគ្គ​បណ្តុះបណ្តាល សិក្ខា​សិលា វេទិកា​ឲ្យបាន​ញឹកញាប់ និង​ស្វែងរក គ្រូបង្ហាត់​ខ្មែរ និង​បរទេស ដែល​មាន​បទពិសោធន៍​ខ្ពស់​លើ​វិស័យ​ព័ត៌មាន​មក​បង្រៀន​ជូន​អ្នកសារព័ត៌មាន និង​ព្យាយាម​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ដៃគូ​ក្រៅប្រទេស ដើម្បី​ផ្ដល់​ឱកាស​បញ្ជូន​អ្នកសារព័ត៌មាន ឆ្នើម​ចូលរួម​សិក្សា​នៅ​ក្រៅប្រទេស​ផង​ដែរ​។​

​នេះ​ជា​ការចូលរួម​ចំណែក​ពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយ​ប្រសិទ្ធភាព លើ​វិស័យ​សារព័ត៌មាន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិន ប្រសព្វ​របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ពិសេស​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​មហា​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​លោក ហោ គន្ធា សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​បាន​ឧបត្ថម្ភ​ថវិកា ៥ លាន រៀល តាមរយៈ​លោក អុំ រស្មី ដេ​ី​ម្បី​គាំទ្រ​ការរៀបចំ​ពិធី​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​ការកោតសរសើរ​ដល់ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា ដែល​បាន​ជួយ​ធ្វើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន ដល់​អ្នកសារព័ត៌មាន​ជាច្រើនរូប​។​

​លោក​បាន​ជម្រាបជូន​ថា កិច្ចការងារ​ដំបូង​របស់​អ្នកសារព័ត៌មាន គឺ​ត្រូវ​យល់​ច្បាស់​ពី​វិជ្ជាជីវៈ​របស់​ខ្លួនឯង យល់​ពី​សិទ្ធិ​ខ្លួនឯង និង​សិទ្ធិ​អ្នក​ដ៏​ទៃ​។ បច្ចុប្បន្ននេះ មាន​សារព័ត៌មាន បែប​ប្រពៃណី និង​សារព័ត៌មាន​សម័យថ្មី សារព័ត៌មាន​អេឡិកត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អន​ឡាញ មាន​ចំនួន​ច្រើន រហូត​ដល់​គេ​យល់ថា ជា​ការបាត់បង់​សារព័ត៌មាន ប្រពៃណី ដោយ​រំ​លេចឡើង​នូវ​សារព័ត៌មាន អេឡិកត្រូនិក​។​

​តែ​ការយល់ឃើញ​ដូច្នេះ ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា មិនមែន​ជា​ការពិត​នោះ​ទេ ព្រោះថា នៅក្នុង​សម័យ​នេះ សារព័ត៌មាន​បោះពុម្ព បាន​ថយចុះ រហូត​កាសែត​ខ្លះ​បាន​បិទទ្វារ ប៉ុន្តែ​ខ្លះទៀត​នៅ​ដំណើរការ ហើយ​មាន​ការរីកចំរើន តែ​មិនមែន​លើ​ផ្នែក​បោះពុម្ពផ្សាយ​នោះទេ គឺ​លើ​ផ្នែក ផ្សាយ​តាម​ប្រពន្ធ័ អន​ឡាញ ដែល​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​តាម​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​។​

​ដូច្នេះ​អ្វី​ដែល​សំខាន់ គឺ​ការបំពេញ​ការងារ​ស្របតាម វិជ្ជាជីវៈ​សារព័ត៌មាន និង​សរសេរ​ផ្សព្វផ្សាយ នូវ​រឿង​រាវ ព័ត៌មាន ជាច្រើន​ដែល​បាន​កើតមានឡើង និង​មាន​អ្នកវិភាគ​ព្រឹត្តការណ៍​សំខាន់ៗ ប្រចាំ​អង្គភាព​នី​មួយៗ ទើប​ដំណើរការបាន រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​លោក​ថា សារព័ត៌មាន ដែល​អាច​ដំណើរការ​បាន​យូរអង្វែង គឺ​ត្រូវមាន​ព័ត៌មាន​ច្រើន ដើម្បីឲ្យ​អ្នកមើល​បានដឹង​រឿង​ច្រើន​។ អ្នកកាសែត​ដែរ​ពូកែ ត្រូវ​ហ៊ាន​ហែល​បញ្ជា​ស់ទឹក មានន័យ​ថា អាច​សរសេរ​ព័ត៌មាន ដែល​ធ្វើ​ណា​ដែល​គេ​មិន​យល់​ឲ្យគេ​ដឹង​យល់បាន​។ ដូច្នេះហើយ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន មាន​សារៈសំខាន់​ណាស់​ដែល​អាច​ធ្វើអោយ​យើងរ​ស់បាន ក្នុងស្ថានភាព​វិវឌ្ឍនៃ​បច្ចេកវិទ្យា និង​ការវិវឌ្ឍ​នៃ​សង្គម​។​

​ទន្ទឹមនេះ​ក៏​ត្រូវ​ចាំ​ថា សិលធម៌ គឺជា​អាវ ក្រោស សម្រាប់​អ្នកសារព័ត៌មាន ហើយ​ក្រសួង​ព័ត៌មាន បាន​ខិតខំ​លើកកម្ពស់​វិជ្ជាជីវៈ ក្រមសីលធម៌ បាន​កាន់តែ​ល្អ ព្រោះថា ព័ត៌មាន​ធ្វើឲ្យ​សង្គម​ដើរ​បាន​ល្អ មាន​សុខដុមរមនា ក្នុងសង្គម និង​មាន​ការរីកចំរើន ។​

​សម្រាប់​សង្គម​ប្រជាធិបតេយ្យ គឺ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់ ព្រោះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សម័យនេះ ត្រូវតែ​មាន​ការចូលរួម ពី​ប្រជាជន អាស្រ័យ​មាន​ព័ត៌មាន គ្រប់គ្រាន់ ហើយ​អ្នក​ផ្តល់​ព័ត៌មាន​អោយ គឺ​អ្នកសារព័ត៌មាន នេះឯង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល