ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

​អភិបាលខេត្ត​កំពង់ចាម ដាក់​គោលការណ៍ ៤ ចំណុច ពាក់ព័ន្ធ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី នៅក្នុង ៨ ក្រុង ស្រុក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០២២​នេះ នៅ​សាលា​ខេត្តកំពង់ចាម អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បើក​កិច្ចប្រជុំ ពិគ្រោះ​យោបល់​បច្ចេកទេស​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត និង​ក្រុមហ៊ុន​ស៊ីន​ទ្រី ក្នុង​ការប្រមូល​សំរាម​នៅក្នុង ៨ ក្រុង ស្រុក នៃ​ខេត្ត​កំពង់ចាម ។​

​បើតាម លោក នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម​បានឲ្យដឹងថា ក្នុងចំណោម​ក្រុង​ស្រុក​ទាំង ១០ នៃ​ខេត្ត​កំពង់ចាម មានតែ​ក្រុង​កំពង់ចាម និង​ផ្នែក​ខ្លះ​នៃ​ស្រុក​កំពង់សៀម ដែល​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​។

​ក្រៅពីនោះ តាម​បណ្ដា​ទីប្រជុំជន​ស្រុក ផ្សារ ការប្រមូល និង​ដឹកជញ្ជូន​សំរាម គឺ​អនុវត្ត​ដោយ​គណ​:​អាជីវករ​ផ្សារ ឬ អ្នកម៉ៅកា​ភាស៊ី ដែល​សកម្មភាព​ផ្តល់​សេវា​របស់​ពួកគាត់ មិនទាន់​មាន​លក្ខណៈ​ស​ម​ស្រប​ដូចជា​៖ មិន​មាន​កិច្ចសន្យា “ មធ្យោបាយ និង​ទីលាន​ច្បាស់លាស់​នោះ​ទេ​។

​លុះ​មកដល់​ថ្ងៃទី ១៤ មិថុនា ២០២២ ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ស្នើសុំ​ធ្វើ​ការផ្តល់​សេវា​សម្អាត ប្រមូល ដឹកជញ្ជូន និង​ទុកដាក់​សំរាម​សំណល់​រឹង ទីប្រជុំជន ក្នុង​ភូមិសាស្ត្រ ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់ចាម​រួមមាន​៖ ស្រុក​បាធាយ ជើងព្រៃ ព្រៃឈរ កងមាស ស្ទឹងត្រង់ និង​ចំការលើ បន្ថែម​លើ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម ដែល​
​មាន​ស្រាប់ ។​

​ទាក់ទិន​ទៅ​ការស្នើសុំ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ខាងលើ​នោះ បន្ទាប់ពី​បាន​ប្រជុំ​ពិភាគ្សាគ្នា ជាមួយ​អ្នកពាក់ព័ន្ធ​មួយ​ព្រឹក អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានដាក់​គោលការណ៍​ចំនួន ៤ ចំណុច​ដូចខាងក្រោម​នេះ ៖
​ទី​១ ៖ អនុញ្ញាត​ឲ្យ​រដ្ឋបាលក្រុ​ង ស្រុក ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប៉ុន្តែ​កិច្ចសន្យា​ត្រូវមាន​អនុលោមភាព​ពី​រដ្ឋបាល​ខេត្ត ។
​ទី​២ ៖ ក្នុង​កិច្ចសន្យា​តម្រូវឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី អនុវត្ត​កិច្ចសន្យា ក្នុង​កម្រិត​សាកល្បង ៦​ខែ ។
​ទី​៣ ៖ សូម​ស្នើ​ផ្ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ឲ្យមាន​ការជួប​គ្នា​ដោយ​ផ្ទាល់ និង​ដោយឡែក​រវាង​រដ្ឋបាល​ក្រុង​ស្រុក​ទាំង ៨ ដោយ​ធ្វើ​ការពិភាក្សា​គ្នា​ឱ្យបាន​លម្អិត​បន្ថែមទៀត ទៅ​លើ​ផែនការ​គ្រប់គ្រង​សំរាម ការ​វេច​ខ្ចប់ ការ​ទុកដាក់ ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ទទួលយកបាន​រវាង​ភាគី​ទាំង​២ និង​ការ​យក​កម្រៃ ។ សូមឲ្យ​មាន​ការតាមដា​ន ត្រួតពិនិត្យ ក្នុង​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ។
​ទី​៤ ៖ រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ អំពី​ការរៀបចំ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​ទីកន្លែង​ដែល​បាន​កំណត់ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ស្នើរ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម ជម្រុញ​ដោះស្រាយ​បញ្ហា​ទីលាន​ចាក់​សម្រាម នៅ​ស្រុក​ស្រី​សន្ធរ ដោយ​ធ្វើ​ការសិក្សា​វាយតម្លៃ​បច្ចេកទេស​ឲ្យបាន​ច្បាស់លាស់ ដើម្បី​លើក​យោបល់​ដាក់​ទៅ​ក្រសួង​បរិស្ថាន មាន​មូលដ្ឋាន​ក្នុង​ការសម្រេច​នៃ​ការរៀបចំ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល