ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ជាង​១៥​ឆ្នាំ ត្រូវបាន​អភិបាលខេត្ត​កំពង់ចាម ដោះស្រាយ​តាម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​ទទួលបាន​ជោគជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ជាង​១៥​ឆ្នាំ ត្រូវបាន​អភិបាលខេត្ត​កំពង់ចាម ដោះស្រាយ​តាម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ទទួលបាន​ជោគជ័យ​ត្រឹម​រយៈពេល​ជាង ៣​ម៉ោង​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ទំនាស់​ដីធ្លី និង​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់ ករណី​ស្នើ​សុំ​បើកផ្លូវរ​ធ្លា ស្ថិតក្នុង​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ដែល​មាន​ភាគី​ដើមបណ្តឹង ចំនួន ៨​គ្រួសារ និង​ភាគី​ចុង​បណ្តឹង ចំនួន ១​គ្រួសារ​។​

​ក្រោម​កិច្ចសម្រុះសម្រួល និង​ដោះស្រាយ​ដោយ​ភាពប៉ិនប្រសព្វ​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម តាម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ធ្វើឱ្យ​ទំនាស់​រាំ​រ៉ៃ​ជាង​១៥​ឆ្នាំ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដោយ​ភាគី​ចុង​បណ្តឹង និង​ភាគី​ដើមបណ្តឹង ឯកភាពគ្នា​ក្នុង​ការបើក​ផ្លូវធ្លា ចាប់ពី​ដើមផ្លូវ រហូត​ទៅ​ដល់​ចុង​ផ្លូវ មាន​ប្រវែង​១៤១,៤៨​ម៉ែត្រ និង​បាន​ព្រមព្រៀង​គ្នា​ដោយ​បរិច្ចាក​ជា​ថវិកា និង​បរិច្ចាក​ដីធ្លី​សម្រាប់​បើក​ផ្លូវធ្លា​ខាងលើ​ជា​ប្រយោជន៍​សាធារណៈ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល