ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​
0

លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​មន្ទីរ​ជំនាញ​នៅ​ជំវិញ​ខេត្ត ចុះ​ពិនិត្យ​បន្ទប់​សំរាប់​ត្រៀម​ព្យាបាល​អ្នកជំងឺ នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន ដឹកនាំ មន្ទីរ ជំនាញ ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ក្រុមគ្រូពេទ្យ​ជំនាញ ចូលរួម​ពិនិត្យ ការរៀបចំ ត្រៀម លក្ខណៈ​ការពារ ករណី ឆ្លង​ជំងឺ​COVID-19 នៅ​មន្ទីរពេទ្យ បង្អែក កំពត នៃ​ក្រុង​កំពត ខេត្ត​កំពត​។

​ក្នុងឱកាស​ត្រៀមលក្ខណៈ​ជាស្រេច​នេះ លោក ជាវ តា​យ អភិបាលខេត្ត កំពត បាន ឱ្យដឹង ថា ខេត្ត កំពត បាន​និង​កំពុង​ត្រៀម រួច ជាស្រេច ក្នុងការ ទទួល យក អ្នក​ឆ្លង ជំងឺ ដោយ បាន រៀប ចំ ក្រុម គ្រូពេទ្យ ព្យាបាល និង បន្ទប់​សម្រាប់ ពិនិត្យ​អ្នក ជំងឺ ស្ថិតនៅ កន្លែង មួយ​ដ៏​មាន សុវត្ថិភាព និង មិន អាច ទៅ ចម្លង អ្នក ដទៃ ទៀត​បាន និង ធ្វេី ការ ពិនិត្យ ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក កំពត​នេះ តែម្តង​។​

​ក្នុង​ការត្រួតពិនិត្យ​នេះ លោក ជាវ តា​យ អភិបាល ខេត្ត​កំពត បាន ណែនាំ ទៅដល់ ជំនាញ​ពាក់ព័ន្ធ និង​អភិបាល ក្រុង ស្រុក ទាំង អស់ ត្រូវ ត្រៀម ឧបករណ៍ បន្ទប់ និង ក្រុមគ្រូពេទ្យ នៅ តាម មន្ទីរ ពេទ្យ បង្អែក ក្នុង មូលដ្ឋាន របស់ ខ្លូន ដេ​ី​ម្បី ត្រៀម​ទទួល អ្នក ជំងឺ ក្នុង ករណី មាន អ្នក ដែល​បាន​ឆ្លង ជំងឺ រលាក សួត ថ្មី​នេះ​ឱ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយ​គ្នា​បេះ លោក ជាវ តា​យ អភិបាលខេត្ត កំពត ក៏​សូម​អំពាវនាវ ទៅដល់ បងប្អូន ប្រជាពលរដ្ឋ ត្រូវ រក្សា អនាម័យ ជាប្រចាំ ដោយ​អនុវត្ត តាម ការណែនាំ របស់ ក្រសួង សុខាភិបាល ហេ​ី​យ​បើសិន​បងប្អូន​នៅតាម​មូលដ្ឋាន​មាន​ការសង្ស័យ​ដូចជា​កម្តៅ​ក្នុង​ខ្លួុ​នក្តៅ​លើសពី​៣៧​អង្សា អាច​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជា​មួុយ លោក​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យបង្អែក​ខេ​ត​កំពត​បាន និង មន្ទីរពេទ្យ ដែល នៅ​ជិត ដែល​មាន​ឯកទេស​ត្រឹមត្រូវ និង​ឧបករណ៍​គ្រប់គ្រាន់​។​

​ជា​ចុងក្រោយ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​ផង​ដែរ​ថា មកទល់ពេលនេះ នៅ​ខេត្ត​កំពត​នៅ មិនទាន់​មាន​វត្តមាន​ជំងឺ​នៅឡើយ​ទេ​នៅក្នុង​ទឹកដី​ខេត្ត​កំពត ដូច្នោះ​ហើយ លោក​អភិបាលខេត្ត កំពត ក៏​បាន​ស្នើដល់​ក្រុមការងារ ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ធ្វើការ ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ជូន ប្រជាពលរដ្ឋ នូវ ព័ត៌មាន ដែល កំពុង តែមាន ការជាក់ស្ដែង ហើយ​យើង​ទាំងអស់​ត្រូវ នាំ គ្នា យកចិត្តទុកដាក់ ដើម្បី ទប់ស្កាត់ នូវ រាល់ ព័ត៌មាន ក្លែងក្លាយ ដែល ទទួល បាន ពី ប្រភព មិន ច្បាស់លាស់ ដែល ការ ផ្សាយ នោះ ធ្វើ ឱ្យ សាធារណជន មានការ យល់ ច្រឡំ មានការ ភ័យ ខ្លាច នៅ ក្នុង ខេត្ត ក៏ ដូច ជា នៅ ក្នុង ប្រទេស កម្ពុជា យើង ទាំងមូល​ផង ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល