ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល​លើ​ក​ទី​៧ ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន ចំនួន​៦៩​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម ផុស សុវណ្ណ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល​៖ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​៧ ស្តីពី “​ជំនាញ​សរសេរ​ព័ត៌មាន​ស៊ីជម្រៅ​និង​ការរាយការណ៍​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​” នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ដែល​មាន​សិក្ខាកាម​ជា​ចាងហ្វាង​និង​អ្នកសារព័ត៌មាន​បាន​ចូលរួម​សរុប​ចំនួន​៦៩​នាក់​មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន ឯកឧត្តម មឿន ឈាន​ណា​រិទ្ធ ជា​គ្រូ​បង្គោល ក្រោម​អធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ អញ្ជើញ​បើក​វគ្គ និង ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន អញ្ជើញ​បិទ​វគ្គ​នេះ​ផងដែរ​។​

​ឯកឧត្តម មឿន ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​គ្រូ​បង្គោល បាន​ជម្រាប​ពី​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ដល់​សិក្ខាកាម​នូវ​របៀប​យក​ព័ត៌មាន​និង​សរសេរ​ព័ត៌មាន​ដែល​ស៊ីជម្រៅ​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​៖ របៀប​ជ្រើសរើស​ប្រធានបទ សេចក្តី​ផ្តើម​ដែល​ទាក់ទាញ តួ​សេចក្តី ចុង​បញ្ចប់សេចក្តី រចនាសម្ព័ន្ធ​អត្ថបទ​ព័ត៌មាន បច្ចេកទេស​សម្ភាសន៍ ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ច្បាប់សារព័ត៌មាន សិទ្ធិ​សេរីភាព​និង​ការទទួលខុសត្រូវ​របស់​អ្នកសារព័ត៌មា​ន ក្នុង​ការអនុវត្ត​អាជីព​ផ្នែក​សារព័ត៌មាន​។

​លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា មាន​សម្តែង​ក្តីសប្បាយរីករា​យ មានមតិ​ស្វាគមន៍​សិក្ខាកាម និង ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​បើក​និង​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយ​បាន​ផ្ដល់​ភាព​កក់ក្តៅ អនុសាសន៍​និង​បទពិសោធន៍​ល្អៗ ដើម្បី​រួមចំណែក​ពង្រឹង​សមត្ថភាព​បងប្អូន​អ្នកសារព័ត៌មាន​យើង គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ ដែល​ជា​អាវ​ក្រោះ​ដ៏​សំខាន់ ដើម្បី​ការពារ​ខ្លួន​យើង​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​។​
​លោក​ប្រធាន ទេស វិបុល បន្ថែមថា វគ្គ​បណ្ដុះបណ្ដាល​លើ​ក​ទី​៧​នេះ ប្រារព្ធ​ឡើង​ដោយ​មិន​មាន​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល​ណាមួយ​ឡើយ ប៉ុន្តែ​កើតឡើង​ពី​ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក និង ការ​រួបរួមសាមគ្គី​គ្នា​របស់​បងប្អូន​អ្នកសារព័ត៌មាន​ដែល​បាន​អញ្ជើញ​មក​ពី​គ្រប់ទិសទី ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង សម្ភារ ថវិកា ស្មារតី ឲ្យ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ប្រារព្ធ​ទៅ​គួរ​ជាទី​មោទនៈ​។​

​មានមតិ​សំណេះសំណាល បើក​វគ្គ​បណ្ដុះបណ្ដាល ឯកឧត្តម ផុស សុវណ្ណ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដល់​បងប្អូន​អ្នកសារព័ត៌មាន​យើង​។ សម្រាប់​ឯកឧត្តម​ផ្ទាល់ សូម​សំដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ដែល​បាន​រួមចំណែក​ជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​ជា​ច្រើន​វគ្គ និង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​បងប្អូន​អ្នកសារព័ត៌មាន​ដែល​មាន​ជីវភាព​ខ្វះខាត​ទីទ័លក្រ ជួប​ការលំបាក ជួប​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ​ផ្សេងៗ ព្រមទាំង​ជួយ​ការពារ​ផ្នែក​ផ្លូវច្បាប់ ដល់​បងប្អូន​អ្នកសារព័ត៌មាន​ដែល​រង​បណ្តឹង​ផ្សេងៗ​ឬ​មាន​ក្តីក្តាំ​នៅ​តុលាការ​ជាដើម​។​

​ឯកឧត្តម​បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​អ្នកសារព័ត៌មាន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការចុះ​យក​ព័ត៌មាន​និង​ការផ្សាយ​ផ្ទាល់​ផ្សេងៗ ដោយ​ត្រូវតែ​ប្រកាន់​យក​ជា​និច្ច​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ជៀសផុត​អំពី​បញ្ហា​និង​រឿងរ៉ាវ​ដែល​កើតឡើង​ចំពោះ​ខ្លួន​យើង​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​។​

​មានមតិ​ថ្លែង​នៅក្នុង​ការបិទ​វគ្គ​បណ្ដុះបណ្ដាល ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន បាន​សម្តែង​នូវ​ការកោតសរសើរ​ថ្នាក់ដឹកនាំ​សមាគម​ចំពោះ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ លោក ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​និង​ថ្នាក់ដឹកនាំ​សមាគម ហើយ​ឯកឧត្តម​បាន​មានមតិ​ផ្ដាំផ្ញើ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន ត្រូវ​ចេះ​រួបរួម​សាមគ្គី​គ្នា ជួយ​យក​អាសារ​គ្នា ស្រឡាញ់​រាប់អាន​គ្នា នឹង​ត្រូវ​ប្រកាន់​ភ្ជាប់​ជានិច្ច នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​គ្រប់ពេលវេលា​ទាំងអស់ ដើម្បី​ការពារ​ខ្លួន​យើង​។​

​ជា​ចុងក្រោយ​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​ពិនិត្យ​លទ្ធភាព​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​បងប្អូន​អ្នកសារព័ត៌មាន​យើង​ជា​បន្តបន្ទាប់​ទៅទៀត ដើម្បី​រួមចំណែក​ជាមួយ​ក្រសួង​ព័ត៌មាន ជួយ​ដល់​បងប្អូន​អ្នកសារព័ត៌មាន ឲ្យ​ពួកគាត់​មាន​ការយល់ដឹង​អំពី​តួនាទី ភារកិច្ច និង​កាតព្វកិច្ច ចំណេះដឹង សមត្ថភាព របស់ខ្លួន នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​និង​និង​សង្គម​មាន​សុខសន្តិភាព ដោយ​ដើរតួ​ជា​ព្រាប​នាំសារ​ប្រកបដោយ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​គ្រប់ពេលវេលា​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​កម្មវិធី​នោះដែរ លោក​ព្រឹទ្ធាចារ្យ ហង្ស ច​ក្រា អនុប្រធាន​ទី ២ នៃ​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​សំណូមពរ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់ ជួយ​ឧបត្ថម​ជា ថវិកា​និង​សម្ភារ ដល់ លោក អ៊ុ សារិន ប្រធាន​សមាគម​ការពា​រ​អ្នកកាសែត ដែល​មាន​វ័យ​ចាស់ជរា​ហើយ​មាន​ជំងឺ​ប្រចាំកាយ​ទៀតផង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល