ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

អភិបាលខេត្ត​កណ្តាល បាន​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ក្រុង​តាខ្មៅ​

អភិបាលខេត្ត​កណ្តាល បាន​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក​នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​កោតសរសើរ វាយ​តំលៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​រៀង​រាងៗ​ខ្លួន ទទួលបាន​លទ្ធផល​ល្អប្រសើរ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

​ឯកឧត្តម​អភិបាល បាន​រំលឹក​ដល់​គ្រប់​អនុគណៈកម្មការ​ទាំងអស់​ថា ដោយសារ​ពេលវេលា​កាន់តែ​ខ្លី​ខិត​ជិត​មក​ដល់​ហើយ សូម​ក្រុមការងារ​ធ្វើ​ការបែងចែក​ទៅតាម​ក្រុម​ការងារ​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ការរៀបចំ​សម្អាត​សោភ័ណភាព​ក្រុង មានដូចជា​៖ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់​ពិព័ណ៍ ទំនិញ ការបាញ់​កាំជ្រួច និង​តន្ត្រីសម័យ​កម្សាន្ត នៅក្នុង​ពិធី​នេះ ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​នឹង​អញ្ជើញ​មក​ទស្សនា​ពិធី​នេះ ជា​ពិសេស​ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ​ផងដែរ​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់គ្នា ព្រោះ​ពិធី​ប្រណាំង​អុំទូក​ថ្នាក់​ខេត្ត ត្រូវតែ​មាន​ការចូលរួម​ពី មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​រួម​គ្នា​បង្ក​បរិយាកាស​រីក​រាយ​ជូន​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ កម្សាន្ត​សប្បាយរីករាយ ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​សន្តិភាព​។

​សូមជម្រាបថា គិត​មក​ត្រឹម​ពេលនេះ មាន​ទូក​ចុះឈ្មោះ​ចូល​រួម​ប្រណាំង សរុប​ចំនួន ៩២​ទូក ក្នុងនោះ ៖ ទូក​អុំ ចំនួន ៤៦​ទូក ទូក​ចែវ ចំនួន ០៦​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ០៤​ទូក សរុប​ចំណុះ​ទូក ចំនួន ៤.៥០៦​នាក់ និង​មាន​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ សុ​វត្តិភាព ចំនួន ៧៨៤​នាក់ ។

​គួរបញ្ជាក់​ថា​៖ ឆ្នាំនេះ ខេត្ត​កណ្តាល​បាន​រៀបចំ ប្រណាំង​ទូក នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ០២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខ​នេះ​។

​ជាមួយគ្នានេះ ខេត្ត​បាន​រៀបចំ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ដោយឡែក នៅ​ពេល​រាត្រី និង​មាន​រៀបចំ បណ្តែត​គោម​លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី ប្រគុំ​តន្ត្រី​សមយ័ ដែល​មាន​តារា​ចំរៀង​ល្បីៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ។

​អា​ស្រយ័​ហេតុនេះ សូម​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា អោយបាន ច្រើន​កុះករ តាម​កាលបរិច្ឆេទ ខាងលើ ដើម្បី​ញា​ុំ​ង​អោយ ព្រឹ្តត្តិការណ៍​នេះ ប្រព្រឹត្ដ ទៅ ដោយ​ជោគជយ័ ពិសេស ត្រូវ​ចូលរួម ថែរក្សា​អនាម័យ​បរិស្ថាន និង​ប្រកាន់ខ្ជាប់​វិធានការ សុវត្ថិភាព “៣​កុំ​និង​៣​ការពារ​” ដើម្បី​ទប់ស្កាត់ ការរីក​រាល ជម្ងឺ​កូ​វិដ​១៩ ដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ ភាពសប្បាយ​រីករាយ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល