ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត​៖ នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ​មាន​សន្តិសុខ​ល្អ គ្មាន​បទល្មើស​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២​នេះ ត្រូវ​បង្កើន ពង្រឹង​ឲ្យបាន​ល្អ​បំផុត​

​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត​៖ នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ​មាន​សន្តិសុខ​ល្អ គ្មាន​បទល្មើស​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២​នេះ ត្រូវ​បង្កើន ពង្រឹង​ឲ្យបាន​ល្អ​បំផុត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល​៖ លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ថា ចំពោះ​ការងារ​សន្តិសុខ សន្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​ប្រណាំងទូក​នៅ​មាត់​ទន្លេ​បាសាក់​ក្រុង​តាខ្មៅ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២​ម្សិលមិញ​គឺ​មាន​ភាពល្អប្រសើរ មិន​មាន​បញ្ហា​អ្វី​នោះទេ ជាពិសេស​បទល្មើស​ព្រហ្មទណ្ឌ​ក៏​គ្មាន គឺ​ថា​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា​កំសាន្ត​ប្រកប​ដោយ​ភាព​រីករាយ​ក្រៃលែង ក្រោម​ម្លប់​សុខសន្តិភាព​។​

​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត បន្តថា នៅ​ថ្ងៃ​ទី​២ លោក​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត​ឲ្យកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ត្រូ​វ​បង្កើន​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ របៀបរៀបរយ សុខ​ស​វត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ជា​ពិសេស​ជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ខេត្ត​កណ្ដាល នា​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​គួររំលឹកថា លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត បាន​រៀបចំ​ទីបញ្ជាការ​ស្រាល ចំនួន​០២​កន្លែង សម្រាប់​ទទួល​ពាក្យបណ្តឹង និង​ជួយ​អន្តរាគមន៍​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ទស្សនា​កម្សាន្ដ ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ​ផងដែរ​។​

​ជាងនេះទៅទៀត លោកស្នងការ​ខេត្តកណ្តាល​ក៏​បាន​ទទួល​អាហារ​ដល់​ក្រុម​ផ្សាយ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ ទទ​ក ចំនួន​០២​ថ្ងៃ​ជំនួស​ឲ្យ​រដ្ឋបាល​ខេត្ត​កណ្ដាល គឺ​នៅ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុង​ពិធី​ប្រណាំង​ទូក នៅមុខ​សួនច្បារ​មាត់​ទន្លេ​បាសាក់​ក្រុង​តាខ្មៅ​។​

​គួរ​ជម្រាបជូន​ថា ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ក្រុង​តាខ្មៅ មាន​ទូក​ចុះឈ្មោះ​ចូល​រួម​ប្រណាំង សរុប​ចំនួន​៩២​ទូក ក្នុងនោះ ទូក​អុំ ចំនួន ៤៦​ទូក ទូក​ចែវ ចំនួន ៦​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ៤​ទូក សរុប​ចំណុះ​ទូក ចំនួន ៤ ៥០៦​នាក់ និង​មាន​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ​សុ​វត្តិភាព​ចំនួន​៧៨៤​នាក់​។​
​ពិធី​នេះ​ធ្វើឡើង​ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខ​នេះ​។ ជាពិសេស រដ្ឋបាល​ខេត្ត​កណ្តាល​បានរៀបចំ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ដោយឡែក នៅ​ពេល​រាត្រី និង​មាន​រៀបចំ​បណ្តែត​គោម​លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី​ប្រគុំ​តន្ត្រី​សម័យ ដែល​មាន​តារា​ចំរៀង​ល្បីៗ​នៅ​កម្ពុជា​ចូលរួម​ផង​ដែរ​។​

​ទន្ទឹម​គ្នា​នោះ​ដែរ រដ្ឋបាល​ខេត្ត​កណ្តាល​អំពាវនាវ​ពលរដ្ឋ ចូលរួម​ទស្សនា​ឱ្យបាន​ច្រើន​កុះករ តាម​កាលបរិច្ឆេទ​ខាងលើ ដើម្បី​ញុំ​ា​ង​ឱ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ដទៅ​ដោយ​ជោគជ័យ និង​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ប្រកាន់ខ្ជាប់​វិធានការ សុវត្ថិភាព «៣​កុំ​និង​៣​ការពារ​» ដើម្បី​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល