ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ ត្រូវបាន​បំពាក់​និង​ប្រគល់ជូន​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​

គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ ត្រូវបាន​បំពាក់​និង​ប្រគល់ជូន​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ ត្រូវបាន​បំពាក់​និង​ប្រគល់ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧទ្យានុ​រក្ស នៃ​ក្រសួង​បរិស្ថាន ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​សម្រាប់​ឆ្នាំ​២០២១ និង​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ ជាង​៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បុព្វហេតុ​បរិស្ថាន ក៏ដូចជា​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ឯកឧត្តម​ផ្ទាល់ បាន​ទទួលស្គាល់​នូវ​ការលះបង់​របស់​បងប្អូន​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​របស់​កម្ពុជា ក្នុង​ការកសាង អភិវឌ្ឍន៍ និង​ស្តារឡើងវិញ​នូវ​សង្គម​ជាតិ​ថ្មី បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចការងារ​របស់​មន្ត្រីរាជការ​ក្រសួងប​រិ​ស្ថាន មិន​ត្រឹមតែ​ការការពារ អភិរក្ស​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ចូលរួម​កសាង​នូវ​សង្គមជាតិ​ថ្មី ហើយ​កម្ពុជា​ត្រូវតែ​មាន​ឯកភាព​ជាតិ​មួយ បើទោះបីជា​បុគ្គល​ម្នាក់ៗ​មានគំនិត​ខុសគ្នា​ក៏ដោយ ប៉ុន្តែ​សម្រាប់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន គឺ​យើង​ត្រូវ​តាំងចិត្ត​ខ្ពស់​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា ក្នុងឱកាស​ជាមួយគ្នានេះ ក៏​មាន​កម្មវិធី​ប្រគល់​រង្វាន់ ប័ណ្ណសរសើរ និង​លិខិត​សរសើរ​ជូន​ដល់​អង្គភាព​ជ័យលាភី​ក្នុង​ការប្រឡងប្រណាំង​អង្គភាព​គំរូ និង​ប្រគល់​ពានរង្វាន់​និង​ប័ណ្ណសរសើរ​ជូន​ដល់​បេក្ខជន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សិល្បៈ​ថ្នាក់ជាតិ ថ្នាក់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្តី​ពី​អូហ្សូន​ចំពោះ​បរិយាកាស ឆ្នាំ​២០២២ ផងដែរ​។​

​គួរ​រម្លឹក​ឱ្យដឹងថា គ្រឿង​ឥស្សរិយយស​ឆ្នាំ​២០២១​និង​ឆ្នាំ​២០២២ មាន​ចំនួន​សរុប ៥៩៦​រូប និង​ប័ណ្ណសរសើរ សរុប ១០១៨​រូប សម្រាប់​បំពាក់ និង​ផ្តល់​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ឧទ្យានុ​រក្ស មន្ត្រី​ជាប់​កិច្ចសន្យា និង​មន្ត្រី​ស្ម័គ្រចិត្ត រួមបញ្ចូល​បុគ្គលិក​ផ្នែក​សន្តិសុខ អនាម័យ អគ្គិសនី និង​ថែ​សួន ដែល​បាន​ខិតខំ​បំពេញ​ការងារ និង​មាន​ស្នាដៃ​ល្អ​ប្រសើរ ក្នុងនោះ​រួមមាន​៖ មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ចំនួន​២០​រូប​, មេដាយ​សុវត្ថា​រា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ចំនួន​១១​រូប​, មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា ចំនួន​១៥​រូប​, មេដាយ​សុវត្ថា​រា​ថ្នាក់​មហាសេនា ចំនួន​៥​រូប​, មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ធិបឌិន្ទ ចំនួន​៦​រូប​, មេដាយ​សុវត្ថា​រា​ថ្នាក់​ធិបឌិន្ទ ចំនួន​១៤​រូប​, មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា ចំនួន​១៥​រូប​, មេដាយ​សុវត្ថា​រា​ថ្នាក់​សេនា ចំនួន​២៦​រូប​, មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​អស្ស​ឬ​ទិ្ធ ចំនួន​៤​រូប​, មេដាយ​សុវត្ថា​រា​ថ្នាក់​អស្ស​ឬ​ទ្ធិ ចំនួន​៦៧​រូប​, មេដាយមាស​ការងារ ចំនួន​៦២​រូប​, មេដាយប្រាក់​ការងារ ចំនួន​៨៨​រូប និង​មេដាយ​សំរឹទ្ធិ ចំនួន​២៦២​រូប​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល