ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

ព្រឹក​ស្អែក សម្ដេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជាន់ខ្ពស់​ស្តីពី ខួប​១០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង RCEP

ព្រឹក​ស្អែក សម្ដេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជាន់ខ្ពស់​ស្តីពី ខួប​១០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង RCEP

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក ថ្ងៃ​ពុធ ៩​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង វេទិកា​ជាន់ខ្ពស់​ស្តីពី ខួប​១០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​អា​សិប (RCEP)​។​

​វេទិកា​នេះ នឹង​ត្រូវបាន​រៀបចំឡើង ដើម្បី​រំលឹក​ឡើងវិញ​នូវ​ដំណើរ​នៃ​អា​សិប (RCEP) និង​ការសម្ពោធ​សៀវភៅ​ទី​២ របស់​វិទ្យាស្ថាន ERIA ស្តីពី​កិច្ចព្រមព្រៀង​អា​សិប​ក្រោម​មូលបទ «​ថាមវន្ត​នៃ​តំបន់​អាស៊ី​បូ​ព៌ា និង​កិច្ចព្រមព្រៀង​អា​សិប​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​សមាហរណកម្ម​តំបន់​» ដែល​វេទិកា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​២-៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​ញ៉ាំងឱ្យ​កិច្ចព្រមព្រៀង​អា​សិប កាន់តែ​មាន​សារសំខាន់​ក្រោយ​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​២០២២ នេះ បន្ទាប់​ពី​កិច្ចចរចា​យ៉ាង​ស្វិតស្វាញ​ជិត​១០​ឆ្នាំ ក្រោម​គោលការណ៍​ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការបើក​ការចរចា​កិច្ចព្រមព្រៀង​អា​សិប អនុម័ត​តាំងពី​ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

​គេហទំព័រ Facebook សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង 7:30​នាទី ព្រឹក ពី​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល