ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជំរុញ​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ជាពិសេស ក្នុង​ការអនុវត្ត​ឱ្យបាន​សម្រេច​នូវ​ការងារ​ជា​អាទិភាព​ចំនួន ៨

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជំរុញ​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ជាពិសេស ក្នុង​ការអនុវត្ត​ឱ្យបាន​សម្រេច​នូវ​ការងារ​ជា​អាទិភាព​ចំនួន ៨

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ បាន​បិទ​បញ្ចប់​
​នៅ​រសៀល​ថ្ងៃ​ទី​១​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​ក្រោយពី​ដំណើរការ​រយៈពេល​មួយ​ថ្ងៃ​កន្លះ​រួចមក​។ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​
​ការ មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុង​ការបម្រើ​ជាតិ​មាតុ​
​ភូមិ​ក្នុង​បុព្វហេតុ បរិស្ថាន​និង​ធនធានធម្មជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​តាមរយៈ​សន្និបាត​បូក​
​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ រយៈពេល ២ ថ្ងៃ​មក​នេះ​ក៏ដូចជា​
​សិក្ខាសាលា​បច្ចេកទេស​នា​នា​បាន​បង្ហាញ​ឱ្យឃើញ​នូវ​លទ្ធផល​ការងារ​សំខាន់ៗ​ជាច្រើន​របស់​ក្រសួង​បរិស្ថាន​
​គួរ​ជាទី​មោទនៈ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើង​ក៏​បាន​រកឃើញ​ផងដែរ​នូវ​បញ្ហា​ប្រឈម កាលានុវត្តភាព និង​មេរៀន​ដក​ពិសោធ​ល្អៗ ក៏ដូចជា​សំណូមពរ និង​អនុសាសន៍​នានា ដែល​ជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​
​សម្រាប់​រៀបចំ​គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និង​ការដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​និង​ស្ថានភាព​ជាក់​
​ស្តែង​របស់​កម្ពុជា ក៏ដូចជា​និន្នាការ​ពិភពលោក សំដៅ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ក្នុង​កិច្ច​គាំពារ​
​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។

​ឆ្លើយតប​ទៅនឹង​លទ្ធផល​នៃ​សន្និបាត​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់ ឱ្យ​បន្ត​ខិតខំ​អនុវត្ត​ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ប្រកប​ដោយ​ភាពម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ការទទួលខុសត្រូវ និង​ការច្នៃប្រឌិត​ខ្ពស់ ព្រមទាំង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​ឱ្យបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម និង​គោលបំណង​ជា​យុទ្ធសាស្ត្រ​របស់​យើង ពោល​គឺ ធានា​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ស្នើ​ឱ្យ​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សូម​បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ជាពិសេស ក្នុង​ការអនុវត្ត​ឱ្យបាន​សម្រេច​នូវ​ការងារ​ជា​អាទិភាព​មួយចំនួន​ដូច​ខាងក្រោម​៖
(១.) បន្ត​ពង្រឹង​រដ្ឋបាល​ទំនើប និង​ពង្រីក​ហិរញ្ញវត្ថុ​ដោយ​ចីរភាព ឱ្យ​ឆ្លើយតប​សមស្រប​ទៅនឹង​បរិបទ​សង្គម និង​សេដ្ឋកិច្ច​ជាក់ស្តែង​របស់​កម្ពុជា អាទិភាព​បរិស្ថាន​ជាតិ ក៏ដូចជា​និន្នាការ​សកល​។
(២) បន្ត​ពង្រឹង​និង​សម្រួច​គោលនយោបាយ​និង​យុទ្ធសាស្ត្រ ឱ្យបាន​សមស្រប និង​អាចអនុវត្ត​បាន​ជា​ពិ​សេ​សេ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​អាទិភាព​នៃ​ការងារ​ប្រែប្រួល​អាកាស​
​ធាតុ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​បញ្ចេញ​កាបូន​ទាប​និង​ប្រកបដោយ​ចីរភាព​។
(៣) បន្ត​ពង្រឹង​កិច្ច គាំពារ​បរិស្ថាន ដើម្បី​ធានា​ឱ្យបាន​នូវ​បរិស្ថាន​ល្អ និង​ភូមិឋាន​ស្អាត ដែល​ជា​មូលដ្ឋាន​ទ្រទ្រង់​ជីវភាព និង​សុខភាព​សាធារណៈ​ល្អ​ប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​ជំនាន់​។
(៤) បន្ត​ពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដើម្បី​រក្សាបាន​នូវ​ភាព​សម្បូរ​បែប​នៃ​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ មុខងារ​សេវា កម្មក​ម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដោយ​ចីរភាព​។
(៥) បន្ត​អភិវឌ្ឍ​សហគមន៍​មូល ដ្ឋា​ន ឱ្យ​ក្លាយជា​ខ្សែក្រវ៉ាត់​ការពារ​ធនធាន​ធម្មជាតិ និង​ទ្រទ្រង់​សេដ្ឋកិច្ច​មូលដ្ឋាន​
(៦) បន្ត​ជំរុញ​ការងារ​អប់រំ បរិស្ថាន​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ចំពោះ​បរិស្ថាន​, ស្មារតី «​កម្ពុជា មាតុភូមិ​ខ្ញុំ​» ព្រមទាំង​រឹតចំណង​ជិតស្និទ្ធ​រវាង​មនុស្ស និង​ធម្មជាតិ​។
(៧) បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​អន្តរជាតិ និង​ការទូត​បរិស្ថាន ក្នុង​ឧត្តម​ប្រយោជន៍​កម្ពុជា​។​
(៨) បន្ត​ជំរុញ​ការងារ​យេនឌ័រ យុវជន ស្ត្រី និង​កុមារ ដើម្បី​ធានាបាន​នូវ​វិបុលភាព បរិយាប័​ន្ន និង​សុខដុម​នីយកម្ម​សង្គម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល