ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

ថ្មីៗ​នេះ មាន​ការដឹកជញ្ជូន​ឈើ​ព្រៃ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​រាល់​យប់ បំពង​សំឡេង មិន​មាន​ការរំខាន​ដល់​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​

ថ្មីៗ​នេះ មាន​ការដឹកជញ្ជូន​ឈើ​ព្រៃ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​រាល់​យប់ បំពង​សំឡេង មិន​មាន​ការរំខាន​ដល់​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​មណ្ឌលគិរី : ថ្មីៗ​នេះ មាន​ការដឹកជញ្ជូន​ឈើ​ព្រៃ​ខុសច្បាប់​បើក​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​រាល់​យប់ បំពង​សំឡេង រំខាន​ដល់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន​វិធានការ​បង្ក្រាប​ឡើយ នេះ​បើ​តាម​សម្ដី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​

​ប្រជាពលរដ្ឋ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា មាន​ការដឹកជញ្ជូន​ឈើ​ព្រៃ ខុស​ច្បាប់​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​បំពង​សំឡេង​រំខាន​ដល់​ពួកគាត់​ពុំ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​មក​រវល់​ឬ​ទប់ស្កាត់​ក្នុង​ការបង្ក្រាប​។​

​ជាក់ស្ដែង​នៅ​វេលា​ម៉ោង ៦:៣០ នាទី​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​មាន​ការចង្អុលបង្ហាញ​និង​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ខាងលើ ក្រុម​អ្នកសារព័ត៌មាន​យើងខ្ញុំ​ក៏បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​បទល្មើស​ជាក់ស្ដែង​ក៍បាន​ប្រទះ​បានឃើញ​ឡាន​ដឹក​ឈើ​ឆ្លងកាត់​ផ្លូវ​ក្នុង​ភូមិ​ខាងលើ ពិតប្រាកដ​មែន ដូច​ដែល​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​។​

​ឈ្មួញ​ដែល​ដឹកឈើ​តាម​រថយន្ត​ឆ្លងកាត់​ភូមិ​ខាងលើ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​និង​អាងខ្នង​យ៉ាងរឹងមាំ បាន​ដឹក ហើយ​បំពង​សំឡេង​រថយន្ត​ពេញ​ភូមិ យ៉ាង​រំភើយ​ព្រមទាំង​ដឹកជញ្ជូន​យក​ដាក់​ស្តុក​ក្នុងផ្ទះ​របស់​ខ្លួន​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បុគ្គល​ដែល​រកស៊ី​ដឹកឈើ​តាម​រថយន្ត​មក​ដាក់​ស្តុប​ក្នុងផ្ទះ​របស់​ខ្លួន​នេះ​មានឈ្មោះ ធិ ជា​អ្នក​រកស៊ី​បទល្មើស​ព្រៃឈើ​យូរណាស់​មកហើយ មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ការបង្ក្រាប​ឬ​ទប់ស្កាត់​ទេ ប្រជាពលរដ្ឋ​ដាក់​មន្ទិលសង្ស័យ​ថា ប្រហែល​ជា​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​លាភសក្ការៈ​ពី​ឈ្មួញ​ឈ្មោះ​ធី​នេះហើយ​មើលទៅ បាន​ជា​មិន​មាន​វិធានការ​ក្នុង​ការបង្ក្រាប ។​

​ហើយ​បុគ្គល​ឈ្មោះធិ បាន​ដឹក​ឈើ​ចេញពី​ចំណុច​ភូមិ​ស្រែ​អ៊ី ឆ្លងកាត់​ប៉ុស្តិ៍​បរិស្ថាន​ឆ្លងកាត់​ភូមិ​ពូ​ត្រុំ រួច​ក៏​ដឹក​ចូល​ស្តុប​ដាក់​ក្នុង​ផ្ទះ​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​បុគ្គល​រូបនេះ​តែងតែ​យកឈ្មោះ​អ្នកធំ​មកជា​សំអាង​ពេលដែល​គេ​សួរ​នាំ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មេត្តា​ចាត់​មន្ត្រី​ជំនាញ​ធ្វើ​ការស្រាវជ្រាវ និង​ទប់ស្កាត់​បទល្មើស ព្រៃឈើ ដោយ​ខុសច្បាប់​ផង​ទាន​។ ។​

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និង​គ្រប់​ភាគី​ទាំងអស់ គ្រប់​ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន សូម​អរគុណ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល