ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ផ្ទាល់ ចុះបង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​)

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ផ្ទាល់ ចុះបង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កពង់​ចាម ៖ មនុស្ស ០៧​នាក់ លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​) ត្រូវ​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ផ្ទាល់ ធ្វើ​ការចុះ​បង្ក្រាប បន្ទាប់​ពី​មិន​មាន​អ្នក​រាងចាល ។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាល​វេលា ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​គ នៅ​ភូមិ​កោះ​គល់ ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម​លោក បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ចុះបង្ក្រាប​ករណី លួច​លេងល្បែង​សុីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ចំការ​គ នៅ​ភូមិ​កោះ​គល់ ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ជា​លទ្ធផល​យើង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​០៧​នាក់​គឺ​៖
១-​ឈ្មោះ ខុម ឡាយ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទួល​ស្រែ ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម
២-​ឈ្មោះ ហ៊ុយ តេ​ក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កោះ​គល់ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម
៣- ឈ្មោះ នួន ម៉ឺន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ថ្មី ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​
៤- ឈ្មោះ អ៊ុក វិបុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កោះ​គល់ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​
៥- ឈ្មោះ ហ៊ូ ប្រណី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ខេត្ត​កំពង់ចាម​
៦- ឈ្មោះ ទូច ចាន់ថុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កោះរ​កា​ក្រៅ ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​
៧- ឈ្មោះ យឹម វ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ព្រែក​ទក់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​
​និង​ដកហូត​វត្ថុតាង​រួមមាន​÷
១-​ប្រាក់រៀល ១៥០,០០០​រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​)
២-​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​
៣-​ស្គុត​រុំ​ខ្នាយ​មាន់​ចំនួន​០២​ដុំ​
៤-​ម៉ូតូ​ចំនួន​០៧ គ្រឿង​(​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះ​រការ​)
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៧​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល