ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ហ្គេម​បាញ់​ត្រី បើក​លេង​យ៉ាង​ពេញទំហឹង នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​២ មិន​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើការ​បង្ក្រាប​..!!!

ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ហ្គេម​បាញ់​ត្រី បើក​លេង​យ៉ាង​ពេញទំហឹង នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​២ មិន​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើការ​បង្ក្រាប​..!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ខេត្ត​កំពុង​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រ ទ្បា​ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​

​ដោយ​ទ្បែក សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ខណ្ឌ​សែន​សុខ​ក៏​កំពុង​សកម្ម​ចុះ​បង្ក្រាប​ដូច​គ្នា ។ ប៉ុន្តែ​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ទី​៣ គាត់​នៅ​មាន​ចម្ងល់​ថា ចុះ​ហេតុអ្វី​បាន​ជា​កន្លែង​លេងល្បែង​គ្រប់​ប្រភេទ ដូចជា​ហ្គេម​បាញ់​ត្រី​ជាដើម​។​ល​។​នឹង​។​ល​។ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ទី​៣ ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​តែ​បើក​លេង​ជា​ធម្មតា ឬមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ចុះបង្ក្រាប​កន្លង​មក​គ្រាន់តែ​ជា​ឈុត​ឆាក​សំដែង​ប៉ា​ហ៊ី​ឲ្យ​ថ្នាក់ដឹកនាំ​ខាង​លើ​មើល ឬ មួយ​យ៉ាងណា​.? ឬ​មួយ​ទុក្ខ​ដើម្បី​បង្អួត​ភ្នែក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ចូលមក​ដើរ​កំសាន្ត​ឬ​ទិញ​អីវ៉ាន់​នៅក្នុង​ផ្សារ​ទំនើប​ខាងលើនេះ​.? ជា​ពិសេស​កំពុង​តែ​ពង្វក់ស្មារតី​ក្មេងៗ​ឲ្យចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ដែល​កំពុង​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ឆ្នាំ ២០២២​នេះ អង្គភាព​យើង​ទទួលបាន​ដំណឹង​និង​ទិដ្ឋភាព​ជាក់ស្តែង​ទីតាំង​ខាងលើ ឃើញថា​ទីតាំង​ខាងលើ​កំពុងតែ​បើក​លេង​ល្បែង ហ្គេម​បាញ់​ត្រី​ពិតប្រាកដ​មែន​!! ហើយ​អង្គភាព​យើង​បាន​យក​រូបភាព ធ្វើការ​ផ្សព្វផ្សាយ​ជួន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​ជ្រាប​ជា​ព័ត៌មាន​ផងដែរ​។​

​ប្រជាពលរដ្ឋ នឹង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ បានឲ្យដឹងថា នៅ​ទីតាំង​បើក​លេង​ល្បែង​ហ្គេម​បាញ់​ត្រី នៅ​ខាងលើ​ជាន់​ទី​៣​នោះ​មាន​អ្នក​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ជាពិសេស​យុវវ័យ សិស្សសាលា ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​អូ​មី​ក្រុង នោះឡើយ​។​

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​នរណា​អាច​បើក​លេង​ល្បែង​ហ្គេម​បាញ់​ត្រី ក៏ដូចជា​ល្បែង​ផ្សេងៗ​ទៀត​នៅ ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ទី​៣ បានទេ គឺ​ទាល់តែ​មាន​ការឃុបឃិត​ជា ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ហេតុនេះ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គួរ​ពិនិត្យ​ទៅលើ​សកម្មភាព​របស់​ស​ម​ត្ថ​កិច្ចនគរ​បាល និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ខ្លះ​ផង​។​

​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​{៧​ចំណុច​}​និង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​ក៏ដូចជា​មហាជន​ដាក់ ការសង្ស័យ​ប្រហែលជា​ឆ្នាំងបាយ​អាជ្ញាធរ​មូលដ្ឋាន​!!​រឺ​មាន​ការឃុបឃិត​និង​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​ដើម្បី​ទទួល​លាប​សក្ការៈ​ជា​ផលប្រយោជន៍​។​គួរ​គប្បី​មាន​វិធានការ​ចុះបង្ក្រាប​ផង​!!!

​ប្រជាពលរដ្ឋ​រស់នៅ​និង​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ សូម​អំពាវនាវ​ស្នើ​សុំ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ឯកឧត្តម ស ថេត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល