ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ព្រមទាំង​មេដឹកនាំ​កំពូល​ប្រទេស​សមាជិក​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​-AIPA) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​បណ្តា​ប្រទេស​សមាជិក​អាយ​ប៉ា ចូលរួម​កិច្ចប្រជុំ​ទល់មុខ​ជាមួយ​មេដឹកនាំ​អាស៊ាន​។

​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា ដែល​បាន​រៀបចំ​ឡើង​នៅ រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺជា​ជំនួប​ផ្លូវ​ការកម្រិត​ខ្ពស់​បំផុត​របស់​អាស៊ាន និង​អាយ​ប៉ា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ និង​ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​លើ​កិច្ចការ​របស់​អាស៊ាន​នៅ​គ្រប់​កម្រិត ក្នុងន័យ​ឆ្ពោះទៅ​រក​គោលបំណង​រួម​របស់​អាស៊ាន គឺ​សន្តិភាព ស្ថិរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាមួយ​ការ​ពន្លឿ​ន និង​ជំរុញ​ឱ្យ​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ និង​ត្រៀម​ខ្លួន​សម្រាប់​ការពង្រីក​អាស៊ាន​នាពេល​អនាគត​។​

​គណៈប្រតិភូ​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាយ​ប៉ា បាន​នាំយក​នូវ​ធាតុ​ចូល ដែល​ជា​ទស្សនៈ​រួម​ក្នុងនាម​ប្រទេស​ជា​សមាជិក​អាយ​ប៉ា ដាក់បញ្ចូល​ទៅក្នុង​សារ ដែល​នឹង​ត្រូវ​ថ្លែង​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ប្តូរ​វេន​អាយ​ប៉ា លើក​ទី​៤៣ នៅ​ចំពោះមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​។​

​សូម​រំលឹក​ថា កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​អាយ​ប៉ា លើក​ទី​១ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ជា​លើកដំបូង នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ នៅ​ឆ្នាំ​២០០៩ នៅ​ខេត្ត​ហ៊ួ​ហ៉ី​ន ប្រទេស​ថៃ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា និង​អាស៊ាន​។ ចាប់ពីពេលនោះ​មក កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន ១០​លើក​រួចមកហើយ ដែល​លើកចុងក្រោយ នៅ​ឆ្នាំ​២០២០ ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តាម​ប្រព័ន្ធ​និម្មិត (​ប្រព័ន្ធ​វីដេអូ​)​។ ឆ្នាំនេះ​ជា​កិច្ចប្រជុំ​លើក​ទី​១១ ដែល​សភា​កម្ពុជា ទទួល​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា​នេះ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល