ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) :​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រមុខរដ្ឋ​/​រាជរដ្ឋាភិបាល​អាស៊ាន បាន​បន្ត​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​។​

​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០១ ដោយ​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​។ ក្រុមប្រឹក្សា​នេះ មាន​កាត្វកិច្ច​ផ្តល់​នូវ​ធាតុ​ចូល និង​របាយការណ៍​អនុសាសន៍​របស់​វិស័យ​ឯកជន ដើម្បី​ជួយ​ជំរុញ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ឆ្ពោះទៅ​កាន់​សមាហរណកម្ម​សេដ្ឋកិច្ច​។​

​ក្រៅពីនេះ ក្រុមប្រឹក្សា​ក៏​ផ្តល់​ជា​មតិយោបល់​ផងដែរ អំពី​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​អាស៊ាន និង​ដាក់​ស្នើ​នូវ​វិស័យ​អាទិភាព ជូន​ថ្នាក់ដឹកនាំ​ពិចារណា​។ សកម្មភាព​ជា​ចម្បងៗ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ផ្តោត​លើ​ការ​ពិនិត្យ និង​ការកំណត់ បញ្ហា​ប្រឈម​នានា សំដៅ​សម្រួល និង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​សេដ្ឋកិច្ច​។​

​ឆ្នាំ​២០២២​នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​។ ក្នុង​កិច្ចប្រជុំ​ទល់មុខ​ជាមួយ​មេដឹកនាំ​អាស៊ាន អ្នកឧកញ៉ា បាន​ដឹកនាំ​សមាជិក សមាជិកា ដែល​សុទ្ធសឹង​ជា​អ្នក​ធ្វើ​ធុរកិច្ច​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ អ្នកឧកញ៉ា គិត ម៉េង បាន​លើក​បង្ហាញ​នូវ​បញ្ហា​មួយចំនួន​ដែល​នាំ​ការគំរាមកំហែង​សម្រាប់​ការធ្វើ​ធុរកិច្ច​។ បញ្ហា​ទាំងនោះ មាន​ដូចជា​សង្គ្រាម​នៅ​អ៊ុ​យក្រែន​, ការប្រែប្រួល​អាកាសធាតុ​, ការ​រាតត្បាត​នៃ​ជំងឺឆ្លង​, វិបត្តិ​សេដ្ឋកិច្ច​សកល​, កំណើន​អតិផរណា​,​បញ្ហា​របស់​មី​យ៉ាន់​ម៉ា និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជាដើម​។​
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការប្រកាន់យក​នូវ​ជំហរ​ម​ជ្ឈភាព​របស់​អាស៊ាន និង​អាស៊ាន​រួមគ្នា​ធ្វើ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​។​ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើ​អាស៊ាន​ត្រូវ​បញ្ចេញ​សំលេង​អន្តរាគមន៍​ឱ្យ​បញ្ចប់​ជា​បន្ទាន់​នូវ​ជម្លោះ​រវាង​អ៊ុ​យក្រែន និង​រុស្ស៉ី និង​អនុញ្ញាត​ឱ្យ​មាន​ការចាប់​ផ្តើម​ច​ចារ​ដោយ​សន្តិវិធី និង​តាមរយៈ​ការទូត​។​

​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ស្នើ​អាស៊ាន​ត្រូវតែ​បន្ត​ធ្វើ​ជា​ចំណុច​ស្នូល​សម្រាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​បើកចំហរ ស្មើភាព និង​ពហុភាគី​ប្រកបដោយ​ការទទួលខុសត្រូវ​ប្រកា​ន់​ខ្ជាប់​នូវ​វិធាន​ច្បាប់ បន្ត​ជំរុញ​កំណែទម្រង់​បរិស្ថាន សង្គម និង​អភិបាលកិច្ច តាមរបៀប​យុត្តិធម៌ និង​ប្រកបដោយ​ចីរភាព​ពិតប្រាកដ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល