ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

​សម្តេច​តេជោ ហ៊ុន សែន ៖ កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​លះបង់​ខ្ពស់ ទើប​អាស៊ាន​មាន​មោទនភាព​លើ​ការ​យក​ឈ្នះ​ពី​ជំងឺ​កូវី​ដ​១៩

​សម្តេច​តេជោ ហ៊ុន សែន ៖ កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​លះបង់​ខ្ពស់ ទើប​អាស៊ាន​មាន​មោទនភាព​លើ​ការ​យក​ឈ្នះ​ពី​ជំងឺ​កូវី​ដ​១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) :​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ថ្លែងថា ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ មាន​រយៈពេល​ជិត ៣​ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ​២០២០​មក ជាមួយនឹង​ការព្យាយាម និង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​លះបង់​របស់​យើង តាមរយៈ​សមាជិក​អាស៊ាន​នី​មួយៗ និង​អាស៊ាន​ជារួម យើង​អាច​ប្រកាស​ដោយ​មោទនភាព​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១​ជា​ផ្លូវការ ដែល​ពិធី​ដ៏​មហោឡារិក​នេះ​នឹង​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ការ​យកឈ្នះ​លើ​បញ្ហា​វិបត្តិ​សកល​ជំងឺ​កូវី​ដ​១៩ ទើប​មាន​ការចាប់ផ្តើម​បើក​ដំណើរការ​ស្តារឡើងវិញ​នូវ​សកម្មភាព​-​សេដ្ឋកិច្ច ដោយ​ផ្អែក​តាម​ការវាយតម្លៃ និង​ព្យាករណ៍​របស់​ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​បូក​បី (AMRO) កាលពី​ខែ​តុលា កន្លងទៅនេះ​។ រដ្ឋ​សមាជិក​អាស៊ាន​នីមួយៗ នឹង​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន ហើយ​តំបន់​អាស៊ាន​ទាំងមូល នឹង​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៥,៣% និង ៤,៩% ក្នុង​ឆ្នាំ​២០២២ និង​២០២៣ រៀងៗ​គ្នា ដែល​ជា​អត្រា​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​ទៀត​នៃ​សកលលោក​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល