ទាន់ហេតុការណ៍
ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​
0

ចាប់​ឃាត់ខ្លួន​ស្មៀន​សង្កាត់​តាខ្មៅ សុខ សុ​ផា រឿង​ស៊ីដាច់​លុយ​របស់​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល

ចាប់​ឃាត់ខ្លួន​ស្មៀន​សង្កាត់​តាខ្មៅ សុខ សុ​ផា រឿង​ស៊ីដាច់​លុយ​របស់​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តណ្តាល​៖ ស្មៀនសាលា​សង្កាត់​តាខ្មៅ លោក សុខ សុ​ផា កាលពី​ព្រលប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវបាន​កម្លាំង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​កម្លាំង រដ្ឋបាល​ខេត្ត​កណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល និង​កម្លាំង​ក្រុង​តាខ្មៅ​ចុះ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ ករណី​ស៊ីដាច់​លុយ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​និង​ជំងឺ​កូវី​ដ​- ១៩​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បណ្ដាញសារព័ត៌មាន​គេហទំព័រ​ផល្លី​ញូ​វទ​ទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានឲ្យដឹងថា ក្រុម​ការងារ​ចម្រុះ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដឹកនាំ​ដោយ​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក និង​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដឹកនាំ​កម្លាំង ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កណ្តាល មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​ក្រុង​តាខ្មៅ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការបន្លំ​ដក​យក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​និង​ជំងឺ​កូវី​ដ​- ១៩ ដែល​ប្រព្រឹត្ត​ទៅ នៅ​រដ្ឋបាល​សាលាសង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​ម្សិលមិញ​នេះ រហូត​ឈានដល់​ការឃាត់ខ្លួន​ស្មៀន​សាលាសង្កាត់​តាខ្មៅ ឈ្មោះ សុខ សុ​ផា ទៀតផង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ​បានឲ្យដឹងថា លោក​មិន​បានដឹង​រឿង​គេ​ចាប់​ស្មៀន​សង្កាត់​តាខ្មៅ​ឈ្មោះ សុខ សុ​ផា នោះទេ បើ​ចង់ដឹង​ទៅ​សួរ​ខាង​ខេត្ត ខាង​ក្រុង​ទៅ ។​

​បើ​តាម​ប្រភព​ផ្សេងទៀត​បានឲ្យដឹងថា ពិតជា​មាន​ករណី​ចាប់ខ្លួន​ស្មៀន​សង្កាត់​តាខ្មៅ ឈ្មោះ សុខ សុ​ផា ប្រាកដ​មែន ក្រោយពី​មាន​ក្រុម​ចម្រុះ​របស់​ក្រសួង​សង្គមកិច្ច តំណាង​សាលាខេត្ត​កណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​លោក​អភិបាល​ក្រុង​តាខ្មៅ​ចុះមក និង​បាន​ឃើញ​លោក សុខ សុ​ផា ស្មៀន​សង្កាត់​តាខ្មៅ​យក​លុយ​ជាង​៦១​លាន​រៀល​មក​ត​ម្ក​ល់​ឲ្យ​ខាង​ក្រសួង​សង្គមកិច្ច​។​

​ទោះបីជា​យ៉ាណា ជុំវិញ​ករណី​ខាងលើ​នេះ គេហទំព័រ យើងខ្ញុំ នៅ​មិនទាន់​ទទួលបាន​ការ​បញ្ជាក់ឲ្យ​ច្បាស់​ការណ៍​ពី​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក និង​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម និង​លោក ឃឹម សុភារ អភិបាល​ក្រុង​តាខ្មៅ​នៅឡើយ​នោះទេ ព្រោះ​លោក កំពុង​ជាប់​ប្រជុំ​រៀងៗ​ខ្លួន​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល