ទាន់ហេតុការណ៍
ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​
0

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​ឆ្លង​ជំងឺ​កូវី​ដ​១៩ និង​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​មេដឹកនាំ​នានា​ដែល​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​ឆ្លង​ជំងឺ​កូវី​ដ​១៩ និង​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​មេដឹកនាំ​នានា​ដែល​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ក្រោយ​រកឃើញ​ជំងឺ​កូវី​ដ​១៩ ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។​

​តាមរយៈ​សារ​សំឡេង​នេះ សម្ដ​ច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បញ្ហា​ជំងឹ​កូវី​ដ​១៩ គឺជា​រឿង​តូចតាច​នោះ​ទេ​សម្រាប់​សម្ដេច ប៉ុន្ដែ​អ្វី​ដែល​សម្ដេច​មាន​កង្វល់​ធំជាងគេ តើ​មេដឹកនាំ​ដែល​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៉ី និង​ការវិលត្រឡប់​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ មាន​វិជ្ជមាន​កូវី​ដឬ​អត់ ដែល​នេះ​ទើប​ជា​បញ្ហា​កង្វល់​ធំ​របស់​សម្ដេច​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ទៀតថា មេដឹកនាំ​បណ្ដា​ប្រទេស​ដែល​ប្រជុំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៉ី ក្នុង​កិច្ចប្រជុំ G20 នោះ គឺ​ភាគច្រើន​ស្ទើ​ទាំងអស់​ចេញពី​កម្ពុជា​ទៅ ក្នុង​នោះ​ប្រធានាធិបតី​ឥណ្ឌូនេស៉ី ជា​ប្រធាន​អាស៊ាន​បន្ដវេន​ពី​សម្ដេច​នោះ គឺ​នៅ​ជាប់​ជាមួយ​សម្ដេច​ជា​និច្ច​។ ក្រៅពីនោះ​មាន​មេដឹកនាំ​មួយចំនួនទៀត ក៏​នៅ​ជាប់​គ្នា ចាប់ដៃគ្នា ហើយ​ធ្វើ​ដំណើរ​ជាមួយ​ទៀត រាប់​ទាំង​លោក ចូ បៃ​ឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​អង្គុយ​ទទួលទាន​អាហារ​ជាប់​សម្ដេច​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​កង្វល់​ធំ​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​សុខា​ភាព​របស់​មេដឹកនាំ​បណ្ដា​ប្រទេស និង​អង្គការ​អន្ដរជាតិ​នានា ដែល​បាន​មក​ប្រជុំ​នៅ​ប្រទេស​កម្ពុជា ថា​តើ​ពួកគាត់​មាន​ឆ្លងកូវី​ដ​១៩ ឬ​អត់​? ប៉ុន្ដែ​ឆ្លងកាត់​ការស្រាវជ្រាវ​អ្នក​ដែល​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៉ី និង​អ្នក​ដែល​ត្រឡប់​ទៅ​ប្រទេស​វិញ ពុំ​ឃើញ​មាន ថ្នាក់ដឹកនាំ​រូប​ណាមួយ ដែល​មាន​កូវី​ដឆ្លង​ចេញពី​កម្ពុជា​នោះ​ទេ​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី យល់ឃើញថា អ្វី​ដែល​ឆ្លង​សម្រាប់​សម្ដេច​នៅ​ពេល​នេះ ប្រហែល​ស្ថិត​នៅ​ពេលវេលា​ដែល​សម្ដេច​ហត់នឿយ​ខ្លាំង​បំផុត ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​មួយ​សប្ដាហ៍​ចុងក្រោយ ដែល​សម្ដេច​ក្នុង​មួយ​ថ្ងៃ​ធ្វើការ​ក្នុង​រង្វង់​១៥​ម៉ោង ដូច្នេះ​ការ​ហត់នឿុ​យរបស់​សម្ដេច គឺជា​មូលហេតុ​ក្នុង​ការវាយលុក​នៃ​ជំងឹ​កូវី​ដ​១៩​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន​, មកដល់ពេលនេះ អាការៈ​របស់​សម្ដេច គឺ​ធម្មតា​ទាំងអស់​មិន​មាន​អ្វី​ខុស​ប្លែក​នោះ​ទេ ពោល​សូម្បីតែ​ទទួលទាន​ក៏បាន​ធម្មតា ការ​សម្រាក​ក៏​ធម្មតា​។ សម្ដេច​បញ្ជាក់​ទៀត​ថា សម្ដេច​នឹង​ធ្វើ​ការងារ​ពី​ផ្ទះ លើកលែង​តែ​ការ​ទទួលភ្ញៀវ​ប៉ុណ្ណោះ ដែល​ត្រូវ​អាក់ខាន​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍​ទៀតថា «​ពិតណាស់ គ្មាន​នរណា​មាន​បំណង ដើម្បី​ឱ្យ​ខ្ញុំ​ព្រះករុណា​ខ្ញុំ មិន​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​G20 នៅ​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ​។ ខ្ញុំ​សូម​ឱ្យ​បំបាត់​ចោល​នូវ​ការភ័ន្តច្រឡំ និង​ការវិភាគ​ណា ដែល​នាំ​ទៅដល់​ការយល់ច្រឡំ​។ ប្រធាន G20 គឺ​ប្រទេស​ឥណ្ឌូនេស៊ី ចង់​ណាស់​មាន​វត្តមាន​របស់​សម្តេច​ជា​ប្រធាន​អាស៊ាន ហើយ​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APEC ពិត​ជា​ចង់​ណាស់ ឱ្យ​សម្តេច​មាន​វត្តមាន​»​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​ថ្វាយ​នូវ​ការថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ ដែល​ប្រទាន​នូវ​ព្រះរាជសារ ប្រទាន​ពរ​ចំពោះ​សម្ដេច ដើម្បី​ឆាប់​ជាសះស្បើយ ហើយ​ក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ដែល​បាន​ព្រួយបារម្ភ​ពី​សុខភាព​របស់​សម្ដេច​៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល