ទាន់ហេតុការណ៍
ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​
0

លោក សាយ សំ​អាល់ ៖ “​ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​០២​ទស្សវត្ស​ចុង​ក្រោយ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ចំណូល​ទាប មក​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​វិវ​ឌ្ឍ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ប្រការ​នេះ​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​បើក​ទំព័រ​ថ្មី​ក្នុង​ជា​នាម​ជា​រដ្ឋ​អធិបតេយ្យ ជា​សមាជិក​ពេញមុខ​ពេញមាត់​នៃ​សហគមន៍​ប្រជាជាតិ ក្នុង​ការចូលរួម​ទប់ស្កាត់​វិបត្តិ​សកល​នានា​”

លោក សាយ សំ​អាល់ ៖ “​ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​០២​ទស្សវត្ស​ចុង​ក្រោយ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ចំណូល​ទាប មក​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​វិវ​ឌ្ឍ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ប្រការ​នេះ​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​បើក​ទំព័រ​ថ្មី​ក្នុង​ជា​នាម​ជា​រដ្ឋ​អធិបតេយ្យ ជា​សមាជិក​ពេញមុខ​ពេញមាត់​នៃ​សហគមន៍​ប្រជាជាតិ ក្នុង​ការចូលរួម​ទប់ស្កាត់​វិបត្តិ​សកល​នានា​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្លែង​ក្នុង​សន្និសីទ​កំពូល​លើក​ទី​២៧ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នា​ថ្ងៃ​អង្គារ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់​អេ​ហ្ស៊ី​ប លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​០២​ទស្សវត្ស​ចុង​ក្រោយ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ចំណូល​ទាប ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​វិវ​ឌ្ឍ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ប្រការ​នេះ​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​បើក​ទំព័រ​ថ្មី​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ ជា​សមាជិក​ពេញមុខ​ពេញមាត់​នៃ​សហគមន៍​ប្រជាជាតិ ក្នុង​ការចូលរួម​ទប់ស្កាត់​វិបត្តិ​សកល​នានា​។

​ស្របពេល​ជាមួយគ្នានេះ ការប្រែប្រួល​អាកាសធាតុ​កំពុង​ញាំញី​ដល់​ដំណើរការ​អភិវឌ្ឍន៍​ដោយ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទ្រព្យសម្បត្តិ និង​ជីវិត​មនុស្ស សត្វ​។

​ជា​ការឆ្លើយតប​កម្ពុជា​បាន​ធ្វើ​បដិភាគ​ថវិកា​ប្រមាណ ២,៣% នៃ​ផលិតផល​ក្នុងស្រុក​សុ​រប (GDP) សម្រាប់​សកម្មភាព​ប្រែប្រួល​អាកាសធាតុ បង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ការពារ​ព្រៃឈើ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត គោលនយោបាយ ផែនការ​នានា ជាអាទិ៍ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូ​ន និង​របាយការណ៍​បច្ចុប្បន្ន​ភាព​ការចូលរួម​ចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​នឹង​រួមចំណែក​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បើទោះជា​មាន​ការប្រែប្រួល​អាកាសធាតុ​ក្តី​។

​លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ឱ្យ​បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​ទ​ទូល​ខុស​ត្រូវ​ខ្ពស់ ដោយ​បង្កើន​មហិច្ឆតា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​វិធានការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ការប្តេជ្ញាចិត្ត​ផ្តល់​ថវិកា​១០០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដូចដែល​បាន​សន្យា ឱ្យ​បាន​លឿន​និង​ជាក់ស្តែង និង​ពន្លឿន​ការផ្ទេរ​បច្ចេកវិទ្យាដ​ល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​ជាមួយគ្នានេះ​ដែរ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វន កម្ពុជា​បាន​ផ្តួចផ្តើម កិច្ចព្រមព្រៀង​បៃតង (ASEAN Green Deal) ដែល​ជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​តម្រង់​ទិស​អាស៊ាន​ឱ្យ​ស្ថិត​នៅលើ​មាគ៌ា​អភិវឌ្ឍន៍​បៃតង និង​ដោយ​ចីរភាព​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល