ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា

វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្តន៍​កម្មវិធី​ឧបត្ថម​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត​កណ្តាល បានបញ្ជាក់​ថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​បង្ហាញ​ពី​ការយកចិត្ទទុកដាក់ ក្នុងការ​បង្កើន​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ប្រតិបត្តិ​កម្មវិធី​ផ្ទាល់ ដើម្បី​ត្រៀម​លក្ខណៈ​យ៉ាងសកម្ម ក្នុង​ការអនុវត្ត​នូវ​កម្មវិធី​ថ្មី​នេះ ឱ្យ​ទទួលបាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឆ្លើយតប​ទៅនឹង​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម ប្រាក់ សារ៉ាត់ បាន​ជំរុញ​ដល់ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ត្រូវ​លើកឡើង​ជា​សំណួរ​ទៅកាន់​វាគ្មិន​ក្នុងករណី​ដែល​មិន​ច្បាស់លាស់​លើ​ចំណុច​ណាមួយ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ ដែល​ធ្វើឱ្យ​ការអនុវត្ត​កម្មវិធី​កាន់តែ​មាន​ប្រសិទ្ធភាព និង​សម្រេចបាន​លទ្ធផល​ល្អ​។ ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ការតាមដាន ត្រួតពិនិត្យ ដើម្បី​ពង្រឹង​ការអនុវត្ត​មុខងារ តួនាទី ភារកិច្ច ឱ្យ​កាន់តែ​មាន​តម្លាភាព​គណនេយ្យ និង​សុក្រឹត្យភាព ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទាំង​លក្ខណៈ​បច្ចេកទេស និង​នយោបាយ ពិសេស​ការគ្រប់គ្រង​ក​រ​ណីមួយដ៏​សមស្រប និង​មាន​ភាព​បទ​បែន លើ​គ្រប់​ទិដ្ឋភាព​សង្គម​។​

​លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​បាន​ដាក់ចេញ​នូវ​វិធានការណ៍​អន្តរាគមន៍​គាំពារ​សង្គម តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ចំនួន ២​បន្ថែម​ទៀត​គឺ​៖ កម្ម​វិធី​ទី​១៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ ងាយ​រង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា និង​កម្ម​វិធី​ទី​២៖ គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំ​នន ដែល​យើង​កំពុង​រៀបចំ​បណ្តុះបណ្តាល​នាពេលនេះ រហូតមកដល់​ពេលនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិតជា​ត្រូវបាន​ទទួលស្គាល់​ជា​យន្តការ​អន្តរាគមន៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​ក្នុងសង្គម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ​បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលស្រុក ប្រធានការិយាល័យ​សង្គម​កិច្ច និង​សុខុមាលភាព​សង្គម​ក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ និង​មន្ត្រី​កាន់​កម្មវិធី​ឃុំ​សង្កាត់ ដែល​បាន អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្ដាល​នាពេលនេះ ទាំងនេះ​បាន​បង្ហាញ​ពី​ការខិតខំ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​កម្មវិធី​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ជូន ជាពិសេស​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ​ដោយ​ហានិភ័យ​ផ្សេងៗ​។​ RT

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល