ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ទទួល​អំណោយ​ពីរ​សប្បុរសជន ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​រដ្ធបាល​ខេត្ត​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ទទួល​អំណោយ​ពីរ​សប្បុរសជន ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​រដ្ធបាល​ខេត្ត​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) :​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ទទួល​អំណោយ​ពី​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រឹះ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ប្រើប្រាស់​កិច្ចការ​មនុស្សធម៌​។​

​គ្រឿងឧបភោគ បរិភោគ ដែល​ជា​អំណោយ​ពី​សមាគមន៍​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រឹះ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មានដូចជា​៖ ទឹកត្រី​ចំនួន ៤,០០០​យួរ ទឹក​ស៊ី​អី​វ​ចំនួន ៤,០០០​យួរ មី​ចំនួន ៤,០០០​កេស និង​ត្រីខ​ចំនួន ៤,០០០​យួរ​។​

​ជាមួយគ្នា​នោះ​ដែរ លោក ហុង សេង​គី និង​លោកស្រី ជ័យ ហ៊ុយ​គាង ក៏​បាន​ឧបត្ថម្ភ​មួកសុវត្ថិភាព​ចំនួន ៣០០​មួក ជូន​រដ្ឋបាល​ខេត្ត​កំពង់ចាម​ផងដែរ​។​

​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម នូវ​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​យក​ឱកាស​នោះ​សូម​ប្រសិទ្ធពរ បវរ​សួស្តី មហាប្រសើរ និង​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ដល់​សប្បុរសជន​ទាំងអស់ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល