ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

សមត្ថកិច្ច​ខណ្ឌ​ចំការមន ដឹកនាំ​ដោយ​លោក គៀង ល័ក្សណ៍ អភិបាល​ខណ្ឌ​ចំការមន ក្រោយពីទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ល្បែងស៊ីសង​បញ្ចល់មាន់ អាប៉ោង នឹង យូគី ខ្នាត​យក្ស ក៏​ចុះ​ទៅ​ដល់​ទីតាំង ភ្លាម​!

សមត្ថកិច្ច​ខណ្ឌ​ចំការមន ដឹកនាំ​ដោយ​លោក គៀង ល័ក្សណ៍ អភិបាល​ខណ្ឌ​ចំការមន ក្រោយពីទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ល្បែងស៊ីសង​បញ្ចល់មាន់ អាប៉ោង នឹង យូគី ខ្នាត​យក្ស ក៏​ចុះ​ទៅ​ដល់​ទីតាំង ភ្លាម​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ លោក គៀង ល័ក្សណ៍ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ទីតាំង​បន​ល្បែងស៊ីសង​មាន់​ជល់ អាប៉ោង និង​យូគី ដ៏​ធំ​លំដាប់​ខ្នាត​យក្ស បាន​បង្កប់​នៅក្នុង​អាគា (​ការជួល​ដ៏​ធំ​) នៅ​ជាន់​ទី​៣ ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​រដ្ឋ​សភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចាប់​បើក​ដំណើរ​លែង​នៅ​ថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅដល់​ទី​តាំង​ភ្លាម​។​

​លោក​អភិបាល បាន​អញ្ជើញ​អ្នកសារព័ត៌មាន​មួយចំនួន​ចូលរួម​ផង​ដែរ ក្នុងនោះ​មាន​អង្គភាព​សារព័ត៌មាន​(​ស៊ី​អិន​ធី ហ​ត​ញូយ៍​) (​អំណាច​ទាំង​៤) (​រស្មី​ស្ទឹងត្រង់​) (CSP TV) (SSb TV). ដើម្បី​បញ្ជាក់​តាម​ការ​សំណូមពរ​របស់​មហាជន​ក៏ដូចជា​ស្ថាប័ន​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា មាន​ការបើក​ល្បែងស៊ីសង​មាន់​ជល់ អាប៉ោង និង​យូគី នៅក្នុង​សកម្មភាព​និង​មាន​ការអង្កេត​ដោយ​យកចិត្តទុកដាក់​បំផុត​ពី​ជាន់​ក្រោម​រហូត​ដល់​ជាន់​ទី​៤ ខាងលើ​គឺ​បាន​ត្រួតពិនិត្យ​ឃើញថា អាគារ​ដែល​សាងសង់​គឺ​មិន​មាន​មនុស្ស​ណា​ម្នាក់​ឬ​សម្ភារ​ដែលជា​ឧបករណ៍​សម្រាប់​លេខ​ល្បែង​ណាមួយ​ឡើយ ក្នុងនោះ​មាន​អង្គភាព​សារព័ត៌មាន​បាន​ចូល​រូ​ម​ជា​មួយ​ឃើញ​និង​ភ្នែក​ផ្ទាល់​ផងដែរ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​ឃើញ​ថា មិន​មាន​ល្បែងស៊ីសង​មាន់​ជល់ អាប៉ោង និង​យូគី ដូច​បណ្ដាញសារព័ត៌មាន​ចុះផ្សាយ​នោះទេ​។​

​លោក​អភិបាល​បាន​មានប្រសាសន៍​ទៀតថា លោក​សូម​អរគុណ​ដល់​បងប្អូន​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន​លោក លោក​នឹង​បន្ត​ចុះ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កើតមាន​នៅក្នុង​ខណ្ឌ​រប​ស់លោក​គ្រប់គ្រង​ឱ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ដោយ​មិនមាន​ការលើកលែង​នោះទេ​។​

​មហាជន​សាទរ​ទៅនឹង​ចំណាត់ការ​របស់​លោក គៀង ល័ក្សណ៍ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន ដែល​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​មក​ចំណុច​ទីតាំង​ដែល​បណ្ដាញសារព័ត៌មាន​ចុះផ្សាយ​ថា មាន​ល្បែងស៊ីសង​មាន់​ជល់ អាប៉ោង យូគី​នេះ ទោះ​មិន​បាន​ផ្លែផ្កា​អ្វី​ក៏​ជា​សារ​មួយ​បញ្ញាក់​អារម្មណ៍​ទៅ​ដល់​ក្រុម​អ្នកញៀន​ល្បែង​ដែល​មាន​បំណង​ចង់​បើក​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ដែល​លោក​គ្រប់គ្រង ចំណុច​ត្រង់នេះ សបញ្ជាក់​ឱ្យឃើញ​ថា លោក​អភិបាល គិតគូរ​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែលដា​ក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល