ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

​ពលរដ្ឋ​និយាយ​ពីមួយ​ទៅមួយ​ពី​ល្បែងស៊ីសង​ក្នុង​ទីតាំង​ផ្សារ​ផ្លា​ហ្សា​បឹងត្របែ​កថា លេង​អត់​ខ្វល់​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​

​ពលរដ្ឋ​និយាយ​ពីមួយ​ទៅមួយ​ពី​ល្បែងស៊ីសង​ក្នុង​ទីតាំង​ផ្សារ​ផ្លា​ហ្សា​បឹងត្របែ​កថា លេង​អត់​ខ្វល់​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទ​ហ្គេម​បាញ់​ត្រី​បើក​លេង​ទៀត​ហើយ បន្ទាប់ពី​មាន​ការស្រាវជ្រាវ និង​ចុះ​បង្ក្រាប​ជាច្រើន​ដង​កន្លងមករ​ក​ឃើញ​តែ​សំបក​បន្ទប់​ហាក់បីដូចជា​មាន​ការដឹង​និង​រៀបចំ​ទុកជា​មុន​ក្នុង​ការប្រមូល​សំភា​រះ​ចេញ​។​ក៏ប៉ុន្តែ​តាម​ការរាយការណ៍​របស់​រដ្ឋ​មួយចំនួន​បាន​អោយដឹង​ថា​ទីតាំង​ក្នុង​ផ្សារ​ផ្លា​ហ្សា​នៅ​ជាន់​ទី​៤ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន គឺ​នៅតែ​បន្ត​លេង​ជា​ធម្មតា​ដោយ​គ្មាន​ការរំខាន​ដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ឡើយ​។​

​ចំពោះ​ការបើក​លេង​យ៉ាង​អនាធិបតេយ្យ​បាន​បង្ក​អោយ​មាន​ហារនិ​ភ័យ​ក្នុង​ក្រុម​គ្រួសារ និង​សង្គមជាតិ ជាពិសេស​ម្ចាស់​ទីតាំង​ដែល​មាន​មុខរបរ​រក​ស៊ី​ផ្នែក​ល្បែង​គួរតែ​គិត​ដល់​ពលរដ្ឋ​ទូទៅ​ផង ហើយ​មិន​បាន​ចូលរួម​ទប់ស្កាត់​វិធាន​ការកូវីត​១៩ មិនបាន​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ទាំង​៧​ចំនុច​របស់​រាជរដ្ឋាភិបាល និង​ពិសេស​បំផុត​មិន​ស្តាប់​បទបញ្ជា​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បន្តិច​សោះឡើយ ឬ​ក៏​អាង​នរណា​ខ្លះ​ជា​អ្នកកាង នេះ​ជា​សំនួរ​ពលរដ្ឋ​ទូទៅ​ចោទសួរ​?

​ពលរដ្ឋ​បន្ថែមថា អាជ្ញាធរ​និង​សមត្ថកិច្ច នៅក្នុង​មូលដ្ឋាន ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​ចាត់វិធានការ​បាន​ទេ​? តែ​សុំ​កុំ​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស​អោយ​អស់​។​
​ហើយ​បើ​ការលេង​នៅតែ​បន្ត​ពលរដ្ឋ​ស្នើ​សុំ​លោក យិន សាន្ត អធិការ​ខណ្ឌ​ចំការមន និង​លោក​គៀន ល័​ក្ស អភិបាល​ខណ្ឌ​ចំការមន សូមជួយ ចាត់វិធានការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ​ផង​ចុះ​ព្រោះ​ពលរដ្ឋ​រំពឹង​លើ​សមត្ថ​កិ​ច​មូលដ្ឋាន​ដូចជា​ម៉ែឪ​។​ពលរដ្ឋ​ជឿជាក់​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​អោយមាន​សុខសន្តិភាព​តែ​បើ​នៅ​តែ​គ្មាន​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ត​ទេនោះ​ច្បាស់​ណាស់​រាជរដ្ឋាភិបាល​ប្រហែល​នឹង​ដក​ឬ​ផ្ទេរ​តួនាទី​ចេញ​ហើយ​មើល​ទៅ​គឺ​ជៀសវាង​គំរូ​មិនល្អ​ដល់​មន្ត្រី​សា​ធារ​ណះ​ទូទៅ​។​

​តប​ទៅ​នឹង​ចម្ងល់​ក៏ដូចជា​ការលើកឡើង​ខាងលើ សមត្ថកិច្ច​ក្នុង​ខណ្ឌ​ចំការមន​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល និង​លោក​អធិការ​ខាងលើ​មេត្តា​អនុវត្ត និង​បកស្រាយ​សម្រាប់​ស្ថាប័ន​សារព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​អំពី​លទ្ធផល​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សម្រាប់​ជា​សារ​ដល់​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​តាម​រប​ប​អ្នកសារព័ត៌មាន ៕

 
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល