ទាន់ហេតុការណ៍
ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ពលរដ្ឋ​ស្នើសុំ​លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ ជួយ​ពិនិត្យមើល ផ្សារ​ទំនើប​អ៊ី​អន​២ ផង​កំពុងបើក​ល្បែង​ស៊ី មិន សង​គ្រប់​ប្រភេទ​(​ដូចជា​ហ្គេម​បាញ់​ត្រី​) ឱ្យ​ក្មេង​លេង យ៉ាង​ពពា​ក់ព​ពួន ហេតុ​អ្វី​សមត្ថកិច្ច​ថា​ជា​ល្បែង​កំសាន្ត គ្មាន​គោលការណ៍​បង្ក្រាប​!

ពលរដ្ឋ​ស្នើសុំ​លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ ជួយ​ពិនិត្យមើល ផ្សារ​ទំនើប​អ៊ី​អន​២ ផង​កំពុងបើក​ល្បែង​ស៊ី មិន សង​គ្រប់​ប្រភេទ​(​ដូចជា​ហ្គេម​បាញ់​ត្រី​) ឱ្យ​ក្មេង​លេង យ៉ាង​ពពា​ក់ព​ពួន ហេតុ​អ្វី​សមត្ថកិច្ច​ថា​ជា​ល្បែង​កំសាន្ត គ្មាន​គោលការណ៍​បង្ក្រាប​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ទោះបី​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង សម្ដេច​ក្រឡា​ហោង ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​បង្ក្រាប​បទល្មើស​ល្បែង​ខុសច្បាប់​គ្រប់​ទម្រង់​ទូ​ទាំង​ក្របខណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​អស់​ដោយ​គ្មាន​ការយោគយល់​។​

​ដោយ​ទ្បែក សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ខណ្ឌ​សែន​សុខ​ក៏​កំពុង​សកម្ម​ចុះ​បង្ក្រាប​ដូច​គ្នា ។ ប៉ុន្តែ​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ទី​៣ គាត់​នៅ​មាន​ចម្ងល់​ថា ចុះ​ហេតុអ្វី​បាន​ជា​កន្លែង​លេងល្បែង​គ្រប់​ប្រភេទ ដូចជា​ហ្គេម​បាញ់​ត្រី​ជាដើម​។​ល​។ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ទី​៣ ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​តែ​បើក​លេង​ជា​ធម្មតា ឬមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ចុះបង្ក្រាប​កន្លង​មក​គ្រាន់តែ​ជា​ឈុត​ឆាក​សំដែង​ប៉ា​ហ៊ី​ឲ្យ​ថ្នាក់ដឹកនាំ​ខាង​លើ​មើល ឬ មួយ​យ៉ាងណា​.? ឬ​មួយ​ទុក្ខ​ដើម្បី​បង្អួត​ភ្នែក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ចូលមក​ដើរ​កំសាន្ត​ឬ​ទិញ​អីវ៉ាន់​នៅក្នុង​ផ្សារ​ទំនើប​ខាងលើនេះ​.? ជា​ពិសេស​កំពុង​តែ​បង្វក់​ស្មារតី​ក្មេងៗ​ឲ្យចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ដែល​កំពុង​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ឆ្នាំ ២០២២​នេះ អង្គភាព​សារព័ត៌មាន យើង​ខ្ញុំបាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ ឃើញថា​ទីតាំង​ខាងលើ​កំពុងតែ​បើក​លេង​ល្បែង ហ្គេម​បាញ់​ត្រី​ពិតប្រាកដ​មែន​!! ហើយ​អង្គភាព​យើង​បាន​ថត​ផ្ដិត​យក​រូបភាព ធ្វើការ​ផ្សព្វផ្សាយ​ជួន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​ជ្រាប​ជា​ព័ត៌មាន​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ស៊ី មិន​សង​នេះដែរ នៅ​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​អធិការ រង​ខណ្ឌ​សែន​សុខ​ម្នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន ឲ្យដឹងថា ទីតាំង​ខាងលើ​នោះ​ជា​ល្បែង​កំសាន្ត សម្រាប់​ក្មេង គឺ​គេ​យកលុយ​ទៅ​ទិញ​កាក់​ពី​ក្រុមហ៊ុន យក​មក​លេង​ភ្នាល់​យក ដូចជា​តុក្កតា បើ​យើង​លេង​ឈ្នះ​កាក់​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វិញ​គឺ​ក្រុមហ៊ុន​មិន​អាច​ទទួល​ទិញ​វិញ​ទេ បើ​ក្រុមហ៊ុន​ទទួល​ទិញ​យក​កាក់​វិញ ទើប​ហៅ​ថា ល្បែងស៊ីសង តែ​នេះ​គេ​យក​លុយ​ទៅ​ទិញ​កាក់​យក​មក​លេង​ភ្នាល់​យក ដូចជា​តុក្កតា​គឺជា​ល្បែង​កំសាន្ត​សម្រាប់​ក្មេងៗ ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ នេះ​ដែល​លោក​ហៅថា ល្បែង​ស៊ី មិន សង​។​

​លោក​បាន​បន្តទៀតថា ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ស៊ី មិន សង​ខាង​លើ​នេះ ចាំ​មើល​ខ្ញុំ​សួរ​នឹង​ឆ្លង​យោបល់​ទៅ​លោក​អភិបាល​ខណ្ឌ​សិន ព្រោះ​លោក​អភិបាល​ជា​ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ តើ​លោក​មាន​យោបល់​យ៉ាងណាដែរ​។​

​ប្រភព​ពី​ឪពុក​ម្ដាយ​ដែល​បាន​នាំ​កូន​ចូល​ទៅ​លេង​ល្បែង​កំសាន្ត ស៊ី មិន សង ខាងលើ​បាន​ប្រាប់​ឲ្យ​អង្គភាព​យើង​ដឹងថា កាល​ដែល​គាត់​នាំ​កូន​ទៅ​លេង​កំសាន្ត​នៅ​ទីតាំង​នោះ​ត្រូវ​ចំណាយលុយ យក​ទៅ​ទិញ​កាក់​ពី​ក្រុមហ៊ុន តម្លៃ​កាក់​រាយ ១​កាក់ តម្លៃ​៩០០​រៀល បើ​យក ២៥​កាក់​តម្លៃ ២១០០០​រៀល ៥០​កាក់​តម្លៃ ៤២០០០ រៀល រួច​ភ្នាក់ងារ​ខាង​ក្រុមហ៊ុន បាន​ឱ្យ​ចុងសន្លឹក​មួយ សម្រាប់ ប្ដូរ​យក​រង្វាន់​អនុស្សាវរីយ៍​ដូចជា​បន្តោង​សោ​ជាដើម​។​ល​។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី និង អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅតែ​ស្នើសុំ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ឯកឧត្តម ស ថេត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​បង្ក្រាប​ល្បែង​ស៊ី មិន សង នេះ​ផង​។​

​ដើម្បី​ឲ្យស្រប​តាម​គោលយោបាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​និង​ខាង​ក្រុមហ៊ុន​ល្បែង​ស៊ី មិន សង ជានិច្ច​រៀង​រាល់​ម៉ោង​ធ្វើ​រការ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល