ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

កូន​សត្វ​ខ្លាឃ្មុំ​តូច​ដែល​ជួយ​សង្គ្រោះ​ពី​ខេត្ត​មណ្ឌលគិរី​មាន​សុខភាព​ល្អ និង​កំពុង​ស្ថិត​ក្រោម​ការថែទាំ​របស់​អ្នកជំនាញ​នៃ​អង្គការ Free the Bears

កូន​សត្វ​ខ្លាឃ្មុំ​តូច​ដែល​ជួយ​សង្គ្រោះ​ពី​ខេត្ត​មណ្ឌលគិរី​មាន​សុខភាព​ល្អ និង​កំពុង​ស្ថិត​ក្រោម​ការថែទាំ​របស់​អ្នកជំនាញ​នៃ​អង្គការ Free the Bears

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រោយ​ពី​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​ពី​ខេត្ត​មណ្ឌលគិរី កូន​សត្វ​ខ្លាឃ្មុំ​តូច​មួយ​ក្បាល ដែល​ជួយ​សង្គ្រោះ​ដោយ​ពលរដ្ឋ និង​ប្រគល់ជូន​មន្ត្រី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឥឡូវនេះ​បាន​បញ្ជូន​មកដល់​ដៃ​អ្នកជំនាញ​នៃ​អង្គការ Free the Bears នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​នៃ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួនសត្វ​ភូតគាម​ភ្នំ​តា​ម៉ៅ​ដើម្បី​បន្ត​ការថែទាំ និង​ចិញ្ចឹម​ថែរក្សា​ឱ្យមាន​សុខភាព​ល្អ​។ រូបភាព​ដែល​ទទួលបាន កូន​សត្វ​ខ្លាឃ្មុំ​តូច​មួយ​ក្បាល​នេះ​មាន​សុខភាព​ល្អ និង​កំពុង​ស្ថិត​ក្រោម​ការថែទាំ​ង​យ៉ាង​យកចិត្តទុកដាក់​ពី សំណាក់​អ្នកជំនាញ​ផ្នែក​សត្វ​ខ្លាឃ្មុំ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​បំពេញ​ការងារ​សង្គ្រោះ​កូន​សត្វ​ខ្លាឃ្មុំ​នេះ និង​ថ្លែងអំណរគុណ​ដល់​ប្រជា​សហគមន៍​នៅ​ក្នុងស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​រួម​នឹង​អង្គការ​ដៃគូ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​។ ឯកឧត្តម​បាន​ថ្លែងថា នេះ​គឺជា​ការបង្ហាញ​ពី​កិច្ចសហការ​គ្នា​ក្នុង​ជួយសង្គ្រោះ ថែរក្សា អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា និង​ក៏​បាន​បង្ហាញ​ពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​លើ​សារប្រយោជន៍​នៃ​ជីវៈចម្រុះ និង​ការចូលរួម​ក្នុង​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​។ សត្វព្រៃ​ដែលជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​ការថែរក្សា​តុល្យភាព​នៃ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ភពផែនដី ដែល​យើង​ទង​អស់​គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​ឱ្យ បាន​គង់វង្ស​។

​គួររំឭកថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំ​ស្នាក់ការ​មេ​ម៉​ង និង​ស្នាក់ការ​ខ្ទង់​អន្ទ្រ​ង នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ទទួល​កូន​សត្វ​ខ្លាឃ្មុំ​តូច​ចំនួន ០១ ក្បាល​មាន​ទម្ងន់ ៧​គី​ឡូ ក្រាម​ពី​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​រស់​នៅក្នុង​ស្រុក​កែវ​សី​ម៉ា ដែល​រូបលោក​បាន​ចូល​ក្នុង​ព្រៃ​តាម​ឃ្វាល​សត្វ​ក្របី ហើយ​បាន​ប្រទះ​ឃើញ​កូន​សត្វ​ខ្លាឃ្មុំ​ស្រែកយំ មិនឃើញ​មេ​របស់​វា ដោយ​រូបលោក​ខ្លាច​កូន​ខ្លាឃ្មុំ​ងាប់ លោក​ក៏​បាន​ចាប់​យក​មក​ភូមិ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ថែរក្សា​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន​លើកឡើងថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្សព្វផ្សាយ និង​អប់រំ​នា​ពេលកន្លងមក និង​ជា​ពិសេស​តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដែល​ផ្តួចផ្តើម​និង​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មាន​ការយល់ដឹង​ខ្ពស់​ពី​សារៈសំខាន់​នៃ​ជីវៈចម្រុះ ពី​ផលប៉ះពាល់​នៃ​អន្ទាក់ និង​មាន​ភាព​សកម្ម​ក្នុង​ការចូលរួម​រាយការណ៍​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​ការជួយ សង្គ្រោះ​សត្វព្រៃ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​និយម​សាច់​សត្វព្រៃ​សូម​បញ្ឍប់​ការហូ​បសា​ច់​សត្វព្រៃ​ដើម្បី​ចូលរួម​ការពារ​សត្វព្រៃ និង​ម្យ៉ាងទៀត​សាច់​សត្វព្រៃ​មិន​ផ្តល់​ផល​អ្វី​ល្អ​សម្រាប់ សុខភាព​ឡើយ គឺមាន​តែ​បង្ក​ផលប៉ះពាល់​ដោយសារ​តែ​តាម​ការសិក្សា​បែប​វិទ្យាសាស្ត្រ សាច់​សត្វព្រៃ​មាន វី​រ៉ុស​អាក្រក់ៗ​ច្រើន​៕
#​ខ្លា​ឃ្មុំ #​កម្ពុជា #​មាតុភូមិ​ខ្ញុំ​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល