ទាន់ហេតុការណ៍
កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ ក្រាបបង្គំ​ទូលថ្វាយ សារលិខិត​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​ព្រះអង្គ​ស្តេច​យាង​ទទួល​ការវះកាត់​ព្យាបាល​ព្រះរោគ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ក្រាបបង្គំ​ទូលថ្វាយ សារលិខិត​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​ព្រះអង្គ​ស្តេច​យាង​ទទួល​ការវះកាត់​ព្យាបាល​ព្រះរោគ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ក្រាបបង្គំ​ទូលថ្វាយ សារលិខិត​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​ព្រះអង្គ​ស្តេច​យាង​ទទួល​ការវះកាត់​ព្យាបាល​ព្រះរោគ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - អ្នកស្រី មាស ច័ន្ទ​ធីតា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​មៀន ដឹកនាំ​សមាជិក សមាជិកា ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្ម​ប្រជុំ ភូមិ​កន្លែង​ចក និង​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ - អ្នកស្រី សេង ប៊ុណ្ណា​រិទ្ធ ប្រធាន​ក្រុមការងារ និង​ជា​តំណាង ឯកឧត្ដម បណ្ឌិត ភា​វ សុ​វុទ្ធី ប្រធាន​គណៈ​អចិន្ដ្រៃយ៍​គ​ណ​បក្ស​ចុះ​មូលដ្ឋាន​ឃុំ​អំពិល​តា​ពក ចុះ​ចូលរួម​សួរសុខទុក្ខ គ្រួសារ​រង​ផលប៉ះពាល់​ផ្ទះ ១ ខ្នង នៅ​ភូមិមិត្តា​រ៉ាច ឃុំ​អំពិល​តា​ពក និង​ចូលរួម​ឧបត្ថម្ភ​ថវិកា ចំនួន ៤៥០,០០០​រៀល​ - សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​សង្កាត់ ចុះ​ត្រួតពិនិត្យ គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព - ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​ក្បួន នគរ​សង្ក្រាន្ត​ឆ្នាំ​២០២៦ នៅ​បរិវេណ​ផ្លូវ​ថ្មើងជើង​ចតុមុខ ថ្ងៃទី​២​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ​ - ​ឃុំខ្លួន​អតីត​ស្នងការរង​ខេត្តកណ្ដាល​ម្នាក់​នៅ​ថ្ងៃ​ចូលឆ្នាំ ! - សង្ក្រាន្ត​អូររាំងឪ សូម​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ទី​ជិត​ទី​ឆ្ងាយ​រីករាយ​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​”
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​២​ម៉ឺន​នាក់ នៅ​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​២​ម៉ឺន​នាក់ នៅ​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ​ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​ទីតាំង​រោងចក្រ ម៉ា​វ៉​ល ហ្កាមិ​ន (Marvel Garment) ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុប​ចំនួន ១៩.០០០​នាក់ មកពី​រោងចក្រ ម៉ា​វ៉​ល ហ្គា​មិន (Marvel Comment) មាន​កម្មករ​និយោជិត ១៦ ០០០​នាក់​, រោង​ចក រ៉ុង​វីន ហ្គា​មិន (Rongwing Garment) មាន​កម្មករ​និយោជិត ចំនួន ១ ៥០០​នាក់ និង​រោងចក្រ DNQIAN TEXTILE CAMBODIA មាន​កម្មករ​និយោជិត ចំនួន ១ ៥០០​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ជាមួយ​កូន ក្មួយ កម្មករ កម្ម​ការ​នី នា​ព្រឹក​នេះ​។ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា នេះ​ជា​ជុំ​ទី​២ ដែល​សម្តេច​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ ដែល​គម្រោង​នេះ គ្រោង​ធ្វើ​កាលពីពេល​កន្លង​ទៅ​មក​ម្លេះ តែ​ពេល​នោះ​កម្ពុជា​កំពុង​ផ្ទុះ​កូវី​ដ​-១៩ ទើប​ត្រូវ​អាក់ខាន ហើយ​មក​ធ្វើ​នៅពេល​នេះ​វិញ ដែល​ជា​ពេល​ស្រាកស្រាន្ត នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​
​សម្តេច​តេជោ​បាន​ប្រកាស​ពី​ភាព​ជោគជ័យ នៃ​ការគ្រប់គ្រង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​ក្នុងនោះ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ គឺជា​រឿង​ចាំបាច់​បំផុត រួម​នឹង​វិធានការ​សុខាភិបាល​នានា ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា យើង​មិន​អាច​ផ្លាស់ប្តូរ​អតីតកាល​បានឡើយ តែ​យើង​អាច​រំលឹក​ពី​អតីតកាល ដើម្បី​ជា​កត្តា​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​។ កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ជា​កត្តា​សត្យានុម័ត​មិន​អាច​ប្រកែក​បាន ដើម្បី​ទាក់ទាញ កៀរគរ វិនិយោគិន មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រម្លឹកថា កាលពី​ឆ្នាំ​១៩៩៧ រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​ជាង​៦៤ រោងចក្រ​ប៉ុណ្ណោះ ហើយ​មាន​កម្មករ តែ​៨​ម៉ឺន​នាក់ ទំហំ​នៃ​ការនាំ​ចេញ​មាន ២៧០ លាន​ដុល្លារ​។ ហើយ​ពេលនោះ​កម្មករ ៨ ម៉ឺន​នាក់​នេះ ទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៤០​ដុល្លារ​អាមេរិក​ទេ​។​
​បច្ចុប្បន្ន​ប្រទេស​យើង​មាន​រោងចក្រ​ទៅ​ដល់ ១៣២៦ រោងចក្រ ជាមួយនឹង​កម្មករ​ជាង ៨៤ ម៉ឺន​នាក់​។ ប៉ុន្ដែ​សរុប​ក្នុង​ឆ្នាំ ២០២៣​នេះ រោងចក្រ សហគ្រាស​ទាំងអស់​មាន​ចំនួន ១៧០០០ រោងចក្រ មាន​កម្មករ​រហូត​ដល់ ១ លាន ៥ សែន​នាក់ ដែល​នេះ​ជា​ចំនួន​នៃ​ការកើនឡើង​នៃ​វិស័យ​ឧស្សាហកម្ម​សម្រាប់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ប្រាក់ខែ​កម្មករ​-​កម្មការិនី​រោងចក្រ​នាពេល​បច្ចុប្បន្ន​នេះ​មិន​ក្រោម​២០០​ដុល្លារ​អាមេរិក​ឡើយ ខណៈ​ដែល​ចំនួន​នេះ​មិន​ក្រោម​កម្រិត​ប្រាក់ខែ​កម្មករ​-​កម្មការិនី នៃ​ប្រទេស​ក្បែរ​ខាង​ឡើយ​។​
​សម្តេច​តេជោ​បាន​សម្តែង​ក្តីរីករាយ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ប្រាក់ខែ​កម្ម​ការី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់ភ្នំពេញ ដែល​ទទួល​បាន​រហូត​ដល់​ជាង​៤០០​ដុល្លារ​អាមេរិក បូក​ជាមួយ​ការ​ថែម​ម៉ោង និង​អត្ថប្រយោជន៍​ផ្សេងៗ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣​នេះ​តទៅ នឹង​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២​ឆ្នាំ សម្រាប់​កម្មការិនី​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​បន្ថែមទៀត ក្នុងនោះ​ក៏​មាន​ការបង្កើន​ទឹកប្រាក់​មួយ​ទ្វេ​ជា​ពីរ ដោយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ឡើង​ថវិកា​ប្រមាណ ១៣ លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​១​ឆ្នាំ​ទៅ​លើ​ថវិកា​ចាស់​ដែល​ត្រូវ​ចំណាយ​។​
​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ដើម្បី​ធានា​ឱ្យ​មាតា និង​កូន​មាន​សុខភាព​ល្អ​។ គោលការណ៍​ថ្មី នឹង​ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ចំណាយ​ប្រមាណ ១៣​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​មួយ​ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន អំពាវនាវ​ដល់​កម្មក​រ និយោជិត ឱ្យ​រួម​គ្នា​ថែរក្សា​សុខសន្តិភាព​ទាំងអស់គ្នា​។​សម្តេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​ថៅកែ​រោងចក្រ​នានា យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​លើកកម្ពស់​សមត្ថភាពរ​បស់​កម្មករ និយោជិត​។​ខិតខំ​ដោះស្រាយ​ទំនាស់​នៅតាម​រោងចក្រ​ឱ្យបាន​លឿន កុំ​ចិញ្ចឹម​ទំនាស់​ទុក ហើយ​សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ឱ្យ​កម្មករ និយោជិត​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ខាងមុខ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៩៦​នាក់ ក្នុង​ម្នាក់ៗ​២០០​ដុល្លារ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល