ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ និង​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ថ្មី​ចំនួន​៨០​នាក់​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ និង​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ថ្មី​ចំនួន​៨០​នាក់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក ថ្ងៃអាទិត្យ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​បរិវេណ​សាលា​បុណ្យ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស ភូមិ​ព្រែក​កំពឹស និង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស និង​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ថ្មី​ចំនួន​៨០​នាក់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក កន សុកេន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​សង្កាត់ និង​ជា​ចៅសង្កាត់​ព្រែក​កំពឹស ព្រមទាំង​ឯកឧត្តម លោក លោកស្រី ក្រុមការងារ​អមដំណើរ គណៈកម្មាធិការ​គណបក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ លោកនាយក​សាលា​ទាំង​០៣​ក្នុង​សង្កាត់ យុវជន ស​.​ស​.​យ​.​ក សង្កាត់ សរុប​រួម​មាន​ចំនួន ៨៧២​នាក់​។

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង ការគិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា​  ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច តេ​ជោ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយ​សុខសន្តិភាព​និង​ជោគជ័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ថ្មីៗ​នេះ​កម្ពុជា​ទាំងមូល មាន​មោទកៈភាព​ខ្លាំង​បំផុត ដែល​សម្តេច​បាន​ដឹកនាំ​ប្រជុំ​កំពូល​អាស៊ាន ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង បាន​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ ស៊ី​ហ្គេម​៦៤​ឆ្នាំ ទទួលបាន​ការភ្ញាក់ផ្អើល​និង​ការកោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កក្រើក​ពិភពលោក​។ ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើងទាំងអស់គ្នា គឺ​ត្រូវ​ចងចាំ​ជានិច្ច​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច ធ្លាប់បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ដ៏​ឃោរឃៅ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​សម្តេច​តេជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ សម្តេច​ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សម្តេច​តេជោ បាន​ដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ​៧​មករា ១៩៧៩ ។

​ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ អាហារសម្រន់​  និង​ទឹក​សុទ្ធ ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់ បរិភោគ​រួមគ្នា ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ស្និទ្ធស្នាល ព្រមទាំង​បាន​នាំ​យក​ខោអាវ​កីឡា​ប្រគល់ជូន​ដល់​មេភូមិ​ទាំង​០២ ដើម្បី​យក​ទៅ​ចែកជូន​ដល់​កុមារ​ចាប់ពី​អាយុ​០២​ឆ្នាំ រហូត​ដល់​យុវ​និស្សិត​ដែល​កំពុង​សិក្សា គ្រប់​ក្រុម​គ្រួសារ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សរុប​មាន​ចំនួន ១១៣០​កំប្លេ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល