ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​

រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​នេះ​ជា​គម្រោង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ទិសដៅ​ផ្លាស់ប្តូរ​នូវ​នីតិវិធី​អនុវត្ត​ហិរញ្ញវត្ថុ​ពី​ការប្រើប្រាស់​ដោយ​ដៃ​ជា​ទូទៅ​ឬ​ដោយ​ផ្នែក​ខ្លះ​បាន​ដំណើរការ​ជា​លក្ខណៈ​ប្រព័ន្ធ​តូចៗ ឱ្យទៅ​ជា​ប្រព័ន្ធ​អេឡិចត្រូនិក (​ដំណើរការ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​)​។​
​ការ​ថ្លែង​បែបនេះ របស់​លោក​រដ្ឋមន្ត្រី​បរិស្ថាន​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី «​ការផ្សព្វផ្សាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ដល់​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​» នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​លោក ពុទ្ធ សូ​រិទ្ធី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ចំពោះ​ការអនុវត្ត និង​ប្រតិបត្តិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា FMIS ទាំងស្រុង​នេះ ក្រសួង​បរិស្ថាន​ត្រូវបាន​ទទួលស្គាល់ និង​លើកទឹកចិត្ត ថា​ជា​ស្ថាប័ន​គំរូ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​បាន​ផ្តល់​ជា​មេរៀន និង​បទពិសោធន៍​ល្អៗ ដើម្បី​ឱ្យ​ក្រសួង​-​ស្ថាប័ន ដែល​មិន​ទាន់​បាន​ចូល​ជា​អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​យកមក​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ពេញលេញ​ទាំងស្រុង​។​

​លោក សាយ សំ​អាល់ បាន​បន្ថែមថា គោលដៅ​ចម្បង​របស់​ការអនុវត្ត​គម្រោង​ប្រព័ន្ធ FMIS គឺ​ដើម្បី​គាំទ្រ ជំរុញ និង ពន្លឿ​ន​សកម្មភាព​ទូទៅ​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) នៅ​គ្រប់​ដំណាក់កាល​ដោយ​បង្កើន​នូវ​គណនេយ្យភាព ប្រសិទ្ធភាព ភាព​ស័ក្កិសិទ្ធិ និង​ការធ្វើ​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា ដែល​នឹង​ផ្ដល់​នូវ​ព័ត៌មាន​ចំណូល​ចំណាយ​ថវិកា​គ្រប់​ជ្រុងជ្រោយ ទាន់ពេលវេលា និង​នៅក្នុង​រយៈពេល​វែង​។​

​លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​នៃ​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​ឡើង និង​បាន​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រាជការ​ពាក់ព័ន្ធ​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​នេះ សំដៅ​ជំរុញ​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា គណនេយ្យភាព​ហិរញ្ញវត្ថុ និង​សមិទ្ធផល​ការងារ​។​

​លោក សាយ សំ​អាល់ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​កម្មវិធី​កំណែទម្រង់ហិ​រញ្ញ​វត្ថុ​សាធារណៈ នៃ​ក្រសួង​បរិស្ថាន ដែល​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ឡើង ដើម្បី​បន្ត​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​នីតិវិធី​ថ្មីៗ​នៃ​ប្រព័ន្ធ FMIS លើ​គ្រប់​មុខសញ្ញា​ចំណាយ​ថវិកា​ចរន្ត ជូន​ដល់​អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​នៃ​ក្រសួង​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់ថា តាមរយៈ​ការបញ្ជ្រាប​ការយល់ដឹង និង​ការចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការអនុវត្ត​នីតិវិធី​ថ្មី​តាម​ប្រព័ន្ធ FMIS ទាំងស្រុង​លើ​ចំណាយ​ថវិកា​ចរន្ត​គ្រប់​មុខសញ្ញា​ពី​មន្ត្រី​បច្ចេកទេស និង​លេខាធិការដ្ឋាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS អង្គភាព​ថវិកា​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ជាពិសេស​អង្គភាព​ថ្នាក់ក្រោម​ជាតិ​នឹង​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការត្រៀមខ្លួន​ចូលរួម​អនុវត្ត និង​ប្រើប្រាស់​ប្រព័ន្ធ FMIS ជាមួយនឹង​ការអនុវត្ត​នីតិវិធី​ថ្មីៗ​។​

​សូមបញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ផ្តួចផ្តើម​បង្កើត​នូវ​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) និង​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៤​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ជំរុញ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​ក្នុង​ការគ្រប់គ្រង​ថវិកាជាតិ ឱ្យ​កាន់តែ​មាន​ភាពប្រសើរឡើង ជាពិសេស​ការចំណាយ​ថវិកាជាតិ ដែល​នឹង​ត្រូវ​កែលម្អ​ការគ្រប់គ្រង និង​គណនេយ្យភាព​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​ក្នុង​ការប្រើប្រាស់​នូវ​ធន​ធាន​របស់​រដ្ឋាភិបាល​ទាំង​ចរន្ត និង​មូលធន​ប្រកបដោយ​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល