ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

លោក ឡី សុភាព និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ ប្រកាស​គាំទ្រ​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល

លោក ឡី សុភាព និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ ប្រកាស​គាំទ្រ​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​យុវជន​សេដ្ឋកិច្ច​កម្ពុជា បាន​កៀរគរ​សមាជិក​រាប់ម៉ឺន​នាក់​ចូលរួម​គាំទ្រ និង​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ការប្រកាស​គាំទ្រ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​អនុប្រធាន អគ្គលេខាធិការ សមាជិក​នៃ​សមាគមយុវជន​សេដ្ឋកិច្ច​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣​។​

​លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និង​សមាជិក​/​សមាជិក​នៃ​សមាគមយុវជន​សេដ្ឋកិច្ច​កម្ពុជា​រាប់​ម៉ឺន​នាក់ បានប្រកាស​ចូលរួម​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល ដោយហេតុ​ឃើញ​សមិទ្ធផល​សេដ្ឋកិច្ច​/​សង្គម​ជាច្រើន​ក្នុងពេល​បច្ចុប្បន្ន ដោយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្រោចស្រង់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ចាប់ពី​ចំណុចសូន្យ​នៅ​ឆ្នាំ​១៩៧៩ ដៃ​ម្ខាង​ទប់​របប​ខ្មែរក្រហម​កុំឱ្យ​ត្រឡប់​មក​ធ្វើ​បាន​ប្រជាជន​វិញ ដៃ​ម្ខាង​ខិតខំ​ស្វែងរក​/​ការពារ​សន្តិភាព កសាង​ជាតិ ខណៈ​ដែល​កាលណោះ​ក៏​មាន​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ពី​អន្តរជាតិ​ថែមទៀត​ផង​។ ប៉ុន្តែ​ដោយសារ​ការដឹកនាំ​ឈ្លាសវៃ ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន ទើប​ធ្វើឱ្យ​កម្ពុជា​មាន​ការរីកចម្រើន​មកដល់​បច្ចុប្បន្ន​នេះ ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការរីកចម្រើន​ជា​លំដាប់​។​

​លោក ឡី សុភាព បាន​បន្តថា ក្រុមយុវជន​សេដ្ឋកិច្ច​កម្ពុជា​ខាងលើ​ពិតជា​បាន​មើលឃើញ និង​ទទួលស្គាល់​នូវ​កិត្យានុភាព​ជាតិ​ដែល​សម្ដេច​តេជោ​បានកសាង​ឡើង ក្នុងនោះ​មាន​ការចូល​ជា​សមាជិក​អង្គការ​ពិភពលោក​ធំៗ ការពង្រឹង​/​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ការលើកស្ទួយ​មុខមាត់​ប្រទេស​ជាតិ​ឱ្យ​លេចធ្លោ​ឡើង​លើ​ឆាក​អន្តរជាតិ​។​

​ថ្នាក់ដឹកនាំ និង​សមាជិក​/​សមាជិក​នៃ​សមាគមយុវជន​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​ចូលរួម​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ប្រកប​អាជីវកម្ម​ដោយ​សុច្ចរិត​ភាព និង​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​/​សង្គម​កម្ពុជា​ឱ្យ​ឈានឡើង​។​

​មិនតែប៉ុណ្ណោះ យុវជន​សេដ្ឋកិច្ច​កម្ពុជា​រាប់​ម៉ឺន​នាក់​នេះ​ក៏​បាន​ប្ដេជ្ញា​គាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ និង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​បន្ទាប់ ពោល​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល