ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជិត​៦​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជិត​៦​ពាន់​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សរុប​ជិត ៦​ពាន់​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជា​ថ្មី​ម្ដងទៀត​នៅ​ថ្ងៃនេះ​។ សម្ដេច​តេជោ​ក៏បានអបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​នៅ​ថ្ងៃ​នេះ​ផង​ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រម្លឹកថា បើ​គិត​ចាប់ពី​ឆ្នាំ ១៩៧៦ សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ចំនួន​២២​លើក​ហើយ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បើ​ធៀប​នឹង​បណ្ដា​សាកលវិទ្យាល័យ​ដទៃទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា កត្តា​សន្ដិភាព​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​មាន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាន៍​បន្ត​ទៀត​ថា ការសម្រេចចិត្ត​របស់​សម្ដេច គឺ​ត្រឹមត្រូវ ដែល​ទី​១​គឺ​បាន​បើកឱកាស​ឱ្យ​វិស័យ​ឯកជន​អាច​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុងនោះ​បាន​ចូល​រួមទាំង​នៅ​កម្រិត​មតេយ្យ​សិក្សា​រហូត​ដល់​កម្រិត​ឧត្ដមសិក្សា​រាប់សិប​គ្រឹះស្ថាន​សិក្សាអប់រំ​។ ទី​២ គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ​បើកឱកាស​ឱ្យ​និស្សិត​ចូលរៀន​បង់ថ្លៃ ដែល​អាច​ទាញ​យក​ថវិកា​ទាំងនេះ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលារៀន និង​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន និង​សាស្ដ្រាចារ្យ​ក្នុង​ការបណ្តុះបណ្តាល​សិស្ស​និស្សិត​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ដោយ​ក្តី​មោទនភាព​ដែល​បាន​ឃើញ​ស្ដ្រី​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​នេះ បាន​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចសង្គម និង​គ្រួសារ ក្នុងនោះ​ក៏​មាន​ស្ដ្រី​មួយចំនួន​កំពុង​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ផង​ដែរ​។​

​សម្តេច​តេជោ​បន្តថា ទាំង​ការបណ្ដុះបណ្ដាល​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ស្ដ្រី​ពិតជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ចូលរួម ដូច្នេះ​ពាក់​គី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ជំរុញ​បន្ថែមទៀត​លើ​ការ​បណ្ដុះបណ្ដាល​ដល់​ស្ដ្រី ខណៈ​នាពេល​ខាងមុខ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ការបណ្ដុះបណ្ដាល​ដល់​យុវជន សិស្ស​-​និស្សិត​ជាង ១,៥ លាន​នាក់​លើ​ជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​ដូនតា​ខ្មែរ​។​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ កោតសរសើរ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ទាក់ទាញ​និស្សិត បរទេស​ជាច្រើន​មក​ចូល​សិក្សា ក្នុងនោះ​មាន​និស្សិត​បារាំង​ជាង ១០០​នាក់ ដែល​នេះ​បាន​បង្ហាញ​ពី​កត្តា​គុណភាព​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុងធ្វើដំណើរ​ឆ្ពោះ​ទៅ​ដើរ​ចេញពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច និង​កំពុង​ដើរ​ឆ្ពោះទៅរក​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​។​សម្ដេច​តេជោ​រំពឹង​ថា​ប្រ​ទេស​កម្ពុជា នឹង​ដើរ​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០២៧​ខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​គឺជា​ដំណាក់កាល​សេដ្ឋកិច្ច​ឌីជីថល ដូច្នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន និង​ស្ថាប័ន​របស់​ខ្លួន​បន្ថែម ឱ្យទាន់​សភាពការណ៍​នេះ​ដោយ​ទាញ​យក​បទពិសោធន៍ និង​ស្វែងយល់​មេរៀន​ពី​អតីតកាល​។ យើង​មិន​អាច​ផ្លាស់ប្ដូរ​អតីតកាល​បានទេ ប៉ុន្ដែ​អតីតកាល​ប្រាប់​យើង​ពី​ចំណុច​ដែល​ជា​កំហុស​ដែល​ត្រូវ​ជៀសវាង និង​ចំណុច​ដែល​ត្រូវ​ធ្វើ​បន្តទៀត​។​

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្ងើចសរសើរ​ដល់​ការបើក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៣ កន្លងទៅនេះ​ថា មាន​ទស្សនីយភាព​មិន​ចាញ់​ពិធី​បើក​ស៊ី​ហ្គេម​កន្លង​ទៅ​នោះ​ទេ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា កេរ្តិ៍ឈ្មោះ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នឹង​បន្សល់​ទុក​រាប់រយឆ្នាំ​ដល់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ព្រឹត្តិការណ៍​ទាំងនេះ នឹង​ត្រូវ​ឆ្លាក់​ទុក​នៅ​ក្នុង​វិមាន ឈ្នះ ឈ្នះ​ផងដែរ​។ សម្តេច​តេជោ​ក៏​បាន​លើកទឹកចិត្តដ​ល់​កីឡាករ​-​កីឡាការិនី​ទាំងអស់ ទោះបី​ប្រកួត​ឈ្នះ ឬ​ចាញ់ ក៏​នៅតែ​ជា​កីឡា យើង​មិន​ត្រូវ​បាក់​ទឹកចិត្ត​នោះទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​តំណាង​អោយ​ប្រជាជន​១៧​លាន​នាក់ គឺ​ត្រូវធ្វើ​ឱ្យបាន​ល្អ​សមជា​ម្ចាស់ផ្ទះ ពីព្រោះ​អ្វី​ដែល​សំខាន់​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយគ្នា​។ សម្តេច​តេជោក៏បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ដែល​បាន​បញ្ជូន​កីឡាករ កីឡា​ការិនី មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​។ សម្តេច​តេជោ​សង្ឃឹមថា នៅក្នុង​ក្របខណ្ឌ​អាស៊ាន​នាពេល​អនាគត ប្រទេស​អាស៊ាន​នឹង​អាច​សហការ​គ្នា​ក្នុង​ការដេញថ្លៃ​យក​ការប្រកួត​កី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ពិភពលោក​។​សម្ដេច​តេជោ ក៏​ធ្លាប់បាន​លើកឡើង​ជា​គំនិត​ជា​មួយ​មេដឹកនាំ​អាស៊ាន ក្នុង​ការរៀបចំ​ឱ្យមាន​ក្រុមបាល់ទាត់​អាស៊ាន ដែល​មាន​កីឡាករ​រួម​គ្នា​មក​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​កម្រិត​ពិភពលោក​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​អ្នកលេង​បណ្ដាញ​សង្គម​ទាំង​ឡាញ​បញ្ឈប់​ការចែករំលែក​បន្ត​នូវ​បទ​ចម្រៀង «​មរណភាព​ព្រះ​ស្វាមី ជ័យវរ្ម័ន​ទី​៧» ខណៈ​អ្នកនាង មាស សុខ​សោភា បាន​លុប​បទ​ចម្រៀង​នេះ​ចេញពី​ហ្វេ​សប៊ុក និង​យូ​ធូប និង​បាន​សូម​ទោស​ពី​កំហុស​របស់​ខ្លួន​ទៅ​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា សូម​កុំ​ឱ្យ​រឿង​បទ​ចម្រៀង​មួយ​បទ​ដែល​ត្រូវបាន​ដក​ចេញ​ទៅ​ហើយ ក្លាយទៅជា​រឿង​យក​មក​ជជែក​គ្នា​ក្នុង​បណ្ដាញ​សង្គម​តទៅទៀត​អី​។

​ជាមួយនឹង​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី និង​អាណាព្យាបាល​ជ័យ​ភី​ទាំងអស់​នៅ​ថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​និស្សិត​ទាំងអស់​ទទួលបាន​នូវ​ភាពជោគជ័យ និង​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល