ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ពិធី​សំណេះសំណាល និង​សំដែង​ការគួរសម​នៃ​ប្រតិភូ​សមាគម​រាជសីហ៍ ជាមួយ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​

ពិធី​សំណេះសំណាល និង​សំដែង​ការគួរសម​នៃ​ប្រតិភូ​សមាគម​រាជសីហ៍ ជាមួយ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ូ​ម សារឿ​ន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សមាគម​រាជសីហ៍ បាន​ដឹកនាំ​ប្រតិភូ​សមាគម​រាជសីហ៍ ចូល​ជួប​សំណេះសំណាល និង​សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំ​ខេត្ត នៅ​ទីស្តីការ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​ប្រធាន​ប្រតិភូ បាន​រាយការណ៍​សង្ខេប​អំពី​សារបាន និង​វឌ្ឍនភាព នៃ​សមាគម​រាជ​សីហ៍ មាន​ជាអាទិៈ​
⁃ ចុះបញ្ជី​ជា​ផ្លូវការ នៃ​សមាា​គម​រាជសីហ៍​នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃទី​៧ ខែ​៨ ឆ្នាំ​២០១៩
⁃ សមាជិក សមាជិកា សរុប​ជាង ៦​ពាន់ អង្គ​/​នាក់​
⁃ មាន​សាខា​២៤​រាជធានី​/​ខេត្ត និង​សាខា​ក្រៅប្រទេស​៥ (​ប្រទេស​ថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​វៀតណាម​
⁃ សមាគម​បាន​ចំណាយ​ថវិកា​ចំនួន ១​លាន និង​៦​ម៉ឺន​ដុល្លា លើ​សកម្មភាព​មនុស្ស​ធ​ម៍ ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ (​ថវិកា​បាន​មក​ពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​)
⁃ សមាគម​មាន​ទំនាក់ទំនង និង​បាន​ទទួល​ជំនួយ​ជា​សម្ភារៈ សម្លៀក​បំពាក់​កីឡា និង​គ្រឿង​បរិក្ខារ​ពេទ្យ ពី​ប្រទេស​កូរ៉េ និង​បារាំង​
⁃ បាន​ទទួល​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ចល័ត​ខ្នាត​ធំ​២​គ្រឿង នឹង​បាន​ផ្តល់​ជូ​ល​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​តំឡើង​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នា​ពេល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នេៈដែរ ឯកឧត្តម​ប្រធាន​ប្រតិភូ​សមាគម បាន​កោតសរសើរ​ចំពោះ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​យកចិត្តទុកដាក់ មើលថែ និង​គាំទ្រ​សកម្មភាព​មនុស្សធម៌​សមាគម​រាជសីហ៍ កន្លងមក ហើយ​ឯកឧត្តម​ប្រធាន ស៊ូ​ម សារឿ​ន បាន​ស្នើ​ដល់​ឯកឧត្តម អ៊ុំ រាត្រី មេត្តា​បន្ត​កិច្ចសហការ និង​គាំទ្រ សកម្មភាព​មនុស្សធម៌​ទៅមុខ​ទៀត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​
​ចុងក្រោយ ឯកឧត្តម ប្រធាន​ប្រតិភូ ជូនពរជ័យ​ដល់ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត នូវ​សិរី​បវរ​ប្រសើរ សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​សមាគម​រាជសីហ៍ សូម​សំដែង​ការគាំទ្រ សម្តេច​មហា​អគ្គសេនាបតី​តេជោ ហ៊ុន សែន ជា​បេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​គាំទ្រ​យ៉ាង​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ង​ក្រៃលែង ដែល​សមាគម​រាជសីហ៍ បានធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​តំបន់​ភូមិសាស្ត្រ ខេត្ត​បន្ទាយមានជ័យ ជាពិសេស​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ចល័ត​ខ្នាត​ធំ​២​គ្រឿង នឹង​បាន​ផ្តល់​ជូ​ល​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​តំឡើង​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នា​ពេល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ​២០២០​។​

​ចុងបញ្ចប់​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល បាន​បង្ហាញ​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​សមាគម​រាជ​សីហ៍ ឲ្យ​កាន់តែ​មាន​ភាពប្រសើរ​ជាង​មុន​បន្ថែមទៀត​។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន​ជូនពរ​ប្រភិភូ​សមាគ​ម​រាជសីហ៍ មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ មាន​សុខភាព​ល្អ រីក​ធំ​ធាត់ និង​ទទួលបាន​ជោគជ័យ​គ្រប់​បេស​សកម្ម​របស់​ខ្លួន​។​

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល