ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ក្រោយពីអង្គភាពសារព័ត៌មាន(ស្ថាបនា ធីវីអនឡាញ) ធ្វើការផ្សព្វផ្សាយចោទហាងលក់កាហ្វេរ យីហោ៤៤រួចមក ម្ចាស់ហាងនិងលោកអធិការស្រុកប្រតិកម្មថាផ្សាយព័ត៌មានមិនពិត

ក្រោយពីអង្គភាពសារព័ត៌មាន(ស្ថាបនា ធីវីអនឡាញ) ធ្វើការផ្សព្វផ្សាយចោទហាងលក់កាហ្វេរ យីហោ៤៤រួចមក ម្ចាស់ហាងនិងលោកអធិការស្រុកប្រតិកម្មថាផ្សាយព័ត៌មានមិនពិត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកណ្តាល៖ ក្រោយពីអង្គភាពសារព័ត៌មាន (ស្ថាបនា ធីវីអនឡាញ)ធ្វើការចេញផ្សាយពាក់ព័ន្ធរឿង ហាងលក់កាហ្វេរមួយកន្លែងដោយចោទថា មានអ្នកលក់ស្លៀកពាក់ខ្លីរត់តុ ព្រមទាំងមានជនជាតិវៀតណាមទៀតនោះ គឺការផ្សព្វផ្សាយរបស់សារព័ត៌មាននោះគឺជារឿងមិនពិត តើអង្គភាពសារព័ត៌(ស្ថាបនា ធីវីអនឡាញ) មានបំណងអ្វី.?។

ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឌីន ម្ចាស់ហាងកាហ្វេយីហោ៤៤ នៅតាមបណ្តោយផ្លូវក្បាលសាឡាង ស្ឋិតនៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បាននិយាយឱ្យដឹងថា ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន(ស្ថាបនា ធីវីអនឡាញ) បានផ្សាយចោទប្រកាន់មកលើហាងកាហ្វេរបស់លោកទាំងបំពាន នឹងមិនមានប្រភពច្បាស់លាស់ខុសពីកាពិត ដែរធ្វើអោយមហាជនមានការយល់ច្រឡំនឹងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោកដែរជាម្ចាស់ហាង ដែរអតិថិជនធ្លាប់គាំទ្រកន្លងមក ។

លោក ឌិន ម្ចាស់ហាងកាហ្វេយីហោ៤៤បាននិយាយទៀតថា លោកបានបើកហាងកាហ្វេនេះយូរឆ្នាំហើយ មានអ្នករត់តុមែន មានស្ត្រីមែន ប៉ុន្តែលោកគោរពច្បាប់ណាស់ មិនដូចអ្វីដែលសារព័ត៌មានអង្គភាពនោះផ្សាយឡើយ។ មួយវិញទៀតអង្គភាពសារព័ត៌មាននោះ បានផ្សាយលើសពីការពិត ថាមានសិស្សានុសិស្សគេចសាលាមកហូបចុក លេងហ្គេមនៅកន្លែងរបស់លោក តើកន្លែងណាមួយបញ្ជាក់ថាសិស្សគេចសាលានោះ តើចំណុចកន្លែងណាដែលថា កូនសិស្សគេចសាលា.? សូមលោកចាងហ្វាងបញ្ជាក់ផង នៅក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាព គឺស្ត្រីរត់តុ ស្លៀកពាក់ត្រឹមត្រូវ មិនដូចអ្វីដែរចាងហ្វាងម្នាក់នោះផ្សាយឡើយ។

ម្យ៉ាងទៀតធម្មតាអ្នកលក់ដូរតែងតែស្វាគមន៍ជានិច្ច ការទាក់ទាញ រាល់ភ្ញៀវដែលចូលមកដល់ហាង មិនថា សិស្សានុសិស្ស ក្មេង វ័យជំទង់ មនុស្ស ព្រះសង្ឃ តាជី យាយជី ជាដើម ម្ចាស់ទទួលស្វាគមន៍ជានិច្ច សំខាន់សេវាកម្មល្អ លក់ដូរមានអនាម័យស្អាត។

ចំណែកលោក អធិការនគរបាលស្រុកលើកដែកបានឱ្យដឹងថា ការផ្សព្វផ្សាយរបស់អង្គភាពមួយនោះ គឺផ្សាយរឿងមិនពិត ចោទប្រកាន់ម្ចាស់ហាងទាំងស្រុក ម្ចាស់ហាងកាហ្វេខាងលើ មានស្ត្រីជនជាតិវៀតណាម និងខ្មែររត់តុមែន គឺវៀតណាមនៅស្រុកខ្មែរយើង ហើយមិនមានបំរើសេវាកម្មផ្លូវភេទអីនោះដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល