ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

សមត្ថកិច្ច​ស្រុក​ឆ្លូង ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ករណី​ជួញដូ​រនឹង​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន នៅ​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ

សមត្ថកិច្ច​ស្រុក​ឆ្លូង ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ករណី​ជួញដូ​រនឹង​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន នៅ​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ដោយ​មាន​ការចង្អុល​នែ​នាំ ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ  នឹង  គណៈបញ្ជាការ​ឯកភាព​ស្រុក ដោយ​មាន​ការ​សំរប សំរួល និតិ​វិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា  ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត ក្រចេះ ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប ដោយ​លោក​វរៈសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក  កំលាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ ណ៍​ជាមួយ  កម្លាំង​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​ពង្រ និង កម្លាំង​ប្រជា​ការពារ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​នឹង​រក្សាទុក​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ស្លេះ សប់​អី ស្ថិតនៅ​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។

​ជា​លទ្ធផល​យើង​បាន ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ចំនួន ០២​នាក់ ១ ឈ្មោះ ស្លេះ សប់​អី ភេទ ប្រុស អា ៤៧ ឆ្នាំ ជនជាតិ ខ្មែរ​ឥស្លាម ២ ឈ្មោះ យូ ស​តះ ភេទ ស្រី  អាយុ ៣៣ ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម (​ដោយ​មាន​ការពា​ក់ព​ន្ធ័​ជាមួយ​ជនសង្ស័​យ ឈ្មោះ​( ស្លេះ សប់​អី​) ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ ពង្រ ១ ឃុំ ពង្រ ស្រុក ឆ្លូង ខេត្ត ក្រចេះ​។​នឹង​បន្ត​ឆែកឆេរ​លើ​ដងខ្លួន​មុខសញ្ញា​ឈ្មោះ  ស្លេះ សប់​អី រកឃើញ​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​០២​កញ្ចាប់​តូច​នៅ​ក្នុង​ហោប៉ៅ​ខោ ហើយ​បាន​បន្ត​និតិ​វិធី​ធ្វើ​ការឆែកឆេរ​លំនៅដ្ឋាន​របស់​(​មុខសញ្ញា​)​បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចនួន​០៣​កញ្ចាប់​ធំ​(​ច្រក​ក្នុង​កំប៉ុង​ជរ័​លាក់ទុក​ក្នុង​ទូរដាក់​ខោអាវ​លើ​ផ្ទះ​មុខសញ្ញា​)

​វត្ថុតាង​ចាប់​យក​បាន​នៅ​កន្លែងកើតហេតុ​រួមមាន​៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ គ្រឿងញៀន​ចំនួន ០៥​ក​ញ្ជប់ (​ធំ ០៣ តូច ០២)
២.​កូន​កន្ក្រៃ ចំនួន ០១
៣ . ទូរស័ព្ទ​ចំនួន​២ គ្រឿង (​ម៉ាក រេ​មី ១ ណូគា ចុច​ពិល ០១ )
៤ . ទុយោ សំរាប់​ចូក​រំលែក ១ នឹង​ថង់​សំរាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ឆ្លូង​ដើម្បី​កសាង​សុំ​ណុំតាម​និតិវិធី ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល